Repair PC

Posted by Unknown on 2:25 AM with No comments

មេរៀនទី១: ធ្វើការលើកុំព្យូទ័រ PC

មេរៀនទី ១: ធ្វើការលើកុំព្យូទ័រ PC
បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan
សមាសធាតុកុំព្យូទ័រ PC មានច្រើនប្រភេទដែលដំឡើងក្នុង Case របស់ វា ដែលសមាសធាតុទាំងនោះមាន ដូចជា Mainboard, RAM, Microprocessor   កាតសំលេង និងកាតពណ៌ដែលហៅថា VGA និង ឧបករណ៍ខាង ក្រៅដូចជា អេក្រង់ Monitor, mouse និង keyboard។ លក្ខណ:ពិសេសរបស់ hard disk គឺវាអាចខូចនៅពេល ដែលយើង ធ្វើវាធ្លាក់ដែលមានកំពស់ខ្ពស់។ នៅលើសមាស ធាតុរបស់កុំព្យូទ័រមាន កន្លែងខ្លះអាចជួសជុលបាន ហើយ ផ្នែកខ្លះមិនអាចជួស ជុលបាន ឡើយ ពីព្រោះវាមានសៀគ្វីតូចល្អិតហើយ សាមញ្ញាំបំផុត។ ផ្នែកដែល អាច ជួសជុល បានមាន ដូចជា អេក្រង់ Monitor អាចជួសជុលលើ mainboard មាននៅលើផ្នែកខ្លះ ការ ជួសជុលលើ Power Supply និង អាច ជួសជុលបានក្នុង ប្រអប់ CD-ROM ឬ DVD-ROM បានផងដែរ។ ផ្នែក ដែលមិនអាច ជួស ជុលបាន ដូចជា RAM និង CPU ដែលមាន សៀគ្វី តូចល្អិតមិនអាចជ្ួសជុលដោយប្រើដៃ បានឡើយ។
21. ការដំឡើង Upgrade និងជួសជុល
មុនពេលលោកអ្នកអាចមានលទ្ធភាពអាចជួសជុលកុំព្យូទ័បានលុះត្រាតែ លោកអ្នកបានស្គាល់ពីមូលដ្ឋាន គ្រឹះសញ្ញាណរបស់កុំព្យូទ័រ ស្គាល់ពីមុខ ងាររបស់ ឧបករណ៍និងតួនាទីរបស់វា ហើយបន្ទាប់មកអាចចេះ ដោះ ចេញ និងដំឡើង ឡើង វិញបាន។ ការដំឡើងកុំព្យូទ័រគឺជាការងាយ ស្រួល បំផុត លោកអ្នកគ្រាន់តែ អាន សៀវភៅរៀន ដំឡើង កុំព្យូទ័រ ១០ម៉ោងដោយខ្លួនឯងដែលខ្ញុំបាទបានចង់ក្រងនៅ ស្នាដៃមុន ឬក៏ លោកអ្នកអាចអានសៀវភៅ កុំព្យូទ័រអេឡិចត្រូនិក ឬអាចជាវសៀវ ភៅ ១០០ ដំណោះស្រាយជួសជុលកុំព្យូទ័រ។ នៅក្នុងសៀវភៅនេះ ខ្ញុំបាទ ចងក្រង សៀវភៅរៀនជួសជុលកុំព្យូទ័រដោយខ្លួនឯង គឺបង្រៀនពី មូលដ្ឋាន នៃការជួសជុល ដែលមានលក្ខណ: តូចតាច តែប៉ុណ្ណោះ អោយ ចេះដោះស្រាយបញ្ហាកុំព្យូទ័រដែល កើតមានឡើង ដែលជួប ជា ប្រចាំថ្ងៃ។
Computer repairរូបភាព 1.1. ការបង្ហាញក្នុងធុង Case និង power supply

1.1  ឧបករណ៍ដំឡើងដោយប្រើដៃ Hand Tool

    មុនពេលដំឡើងឬជួសជុលកុំព្យូទ័រលោកអ្នកត្រូវត្រៀមទុកជាមុនរួច ស្រេចសំរាប់ដំឡើងសមាស ធាតុ កុំព្យូទ័រ PC ដែលឧបករណ៍ ទាំងនោះ មានដូចជា ទុលវីស Phillips screwdriver ពិលសំរាប់បញ្ជាំងមើល និងដែក ដែលមានចុង ស្រួចដូចជាម្ជុល និងដង្កាប់សំរាប់ចាប់ និង ឧបករណ៍ សំរាប់វាស់ចរន្ត តង់ស្យុង នៅលើសៀគ្វីអេឡិច ត្រូនិកនិង សំរាប់ចរន្តអគ្គីសនី។ ឧបករណ៍ទាំងនេះតែងតែ ជួបប្រទេះប្រើ ប្រាស់ ជាប្រចាំរាល់ថ្ងៃ សំរាប់ដោះ ចេញ លើខ្ចៅដែលមាននៅលើ កុំព្យូទ័រ ការជួសជុលលំអិតលើសៀគ្វីរបស់កុំព្យូទ័រមានភាពលំបាក ដូចជាជួស ជុលលើ motherboard ជួសជុលអេក្រង់កុំព្យូទ័រ និង Power Supply លោក អ្នកត្រូវយល់ច្បាស់ពីការវិភាគ លើដ្យាក្រាម សៀគ្វីជាមុនសិន ដែលជាប្រព័ន្ធ ដំណើរការ របស់វា។
Computer repairរូបភាព 1.2. ឧបករណ៍សំរាប់ប្រើក្នុងពេលជួសជុល

1.2  កម្មវិធី Software

ក្នុងការបន្ថែមមូលដ្ឋានលើឧបករណ៍ជួសជុលដោយប្រើដៃ លោកអ្នក ត្រូវការកម្មវិធី software ដើម្បីដោះស្រាយ វិនិច្ឆ័យរោគនិងបញ្ហាជា ច្រើន របស់ កុំព្យូទ័រ។ នៅក្នុងកម្មវិធី Windows អាចមានលទ្ធភាព ដោះស្រាយបញ្ហាវិនិច្ឆ័យ ពីរោគសញ្ញារបស់កុំព្យូទ័របាន ប៉ុន្តែលោក អ្នកមិនអាចដោះស្រាយជួសជុល ផ្នែក រឹងបាន ឡើយគឺសំរាប់ដោះ ស្រាយបាន តែជាមួយបញ្ហាតូចតាចដែលគេហៅថា  Hardware corrupt ឬអាចដោះស្រាយ បានជា មួយបញ្ហាដែលគ្រោះថ្នាក់ដែល បណ្តាលមកពីវីរ៉ុស virus ឬដង្កូវ worm។ ចំពោះកម្មវិធី Linux អាច ដើម្បីចំលងមកវិញបណ្តា file បញ្ចូលទៅក្នុង CD ឬ DVD។ លោក អ្នកអាចអាចរៀន Linux ដើម្បីប្រើកម្មវិធី។
Computer repairរូបភាព 1.3. នៅលើ Windows 8 desktop
កាលណាលោកអ្នកកំពុងរត់ដំណើរការ Windows លោកអ្នកអាចចូល ក្នុងលក្ខណ:ទូទៅ Windows ដើម្បី មើលវិភាគវិនិឆ្ឆ័យរោគ។ ការប្រើ ប្រាស់ សំរាប់វិនិច្ឆ័យរោគគឺមានដូចជាកម្មវិធី Everest Home Edition អាចទាញ យក ពីក្នុង (http://www.lavalys.com មានតម្លៃប្រហែល $30 និងមាន free trial) ដូចបង្ហាញ ក្នុងរូបភាព 1.4។ នៅលើទំព័ររបស់ Lavalys មានលក់កម្មវិធី ដែលមាន version ថ្មីៗនិង បន្ថែម លក្ខណ: ពិសេសជាច្រើនទៀត។ ប៉ុន្តែវាអាច ប្រើសំរាប់ វិនិច្ឆ័យ និងការជួសជុលកុំព្យូទ័រ home PC បានតែប៉ុណ្ណោះ។
Computer repairរូបភាព 2.4. ការប្រើប្រាស់កម្មវិធី Everest ដើម្បីវិនិច្ឆ័យរោគ
នៅលើកម្មវិធី Windows 7/8 មានអនុភាពអាចជួសជុល Repair Disk (ERD)
ចូលក្នុង Startà Run àPrograms àAccessories àSystem Tools à Backup។ ពេល Backup កំពុងតែរត់ហើយ ចុចលើ Emergency Repair Disk icon ដើម្បីបង្កើត disk។ ក្នុងប្រអប់លទ្ធផល ចុចលើ ប្រអប់ Also backup the registry…box ដើម្បីចំលង copy ប្រព័ន្ធ system file ទៅ repair directory នៅលើ hard disk។ ក្នុងកម្មវិធី Windows 7,8 ERD មិនអាចមានលទ្ធភាព boot បានឡើយ។ ដើម្បី ជួសជុសកម្មវិធី Windows 7,8 លោកអ្នកត្រូវតែ boot ពីក្នុង CD ឬ boot floppies។ លោកអ្នកនឹង ត្រូវបានបង្ហាញការជួសជុល repair disk នៅក្នុងដំណើរការ។ ប្រសិនបើកម្មវិធី Windows 7,8 ERD មិន អាចផ្ទុក registry files។ ការបង្កើត ERD ចំលងចូលទៅក្នុង registry files ទៅ %SystemRoot%\ Repair folder កន្លែងដែលវាបាត់បង់ប្រសិនបើ hard disk ធ្លាក់ខូច។ ដើម្បីសុវត្ថិភាពមុនពេល លោកអ្នកបង្កើតឬ update ERD ចំលងបណ្តាមាតិកានៃ folder ទៅក្នុង hard disk ឬ optical disc។

1.3  ការដំណើរការទូទៅ

    ជាមួយឧបករណ៍ដែលប្រើដៃដែលបានអធិប្បាយនៅមេរៀនខាងលើ លោកអ្នកមានបញ្ហា ត្រូវការ ដើម្បី ដំឡើងឬជួសជុលកុំព្យូទ័រ PC ដែល មាន សមាសភាពថ្មី។ មុនពេលលោកអ្នកចាប់ផ្តើម បណ្តាមេរៀនទាំង នេះពន្យល់ការ ងាររួមនៅលើបញ្ហាកុំព្យូទ័រ PC ដែលបើកឡើងក្នុងធុង case ការបង្កើត jumper ការរៀបចំកាប cable និងការបន្ថែមឬ ដោះ ចេញ remove expansion card។ ការបង្រៀនលក្ខណ:ពិសេស ដូច ជាការដោះដូរ motherboard និង disk drive ឬ power supply ដែលបានផ្តល់អោយក្នុងមេរៀននេះ។

1.3.1. ការដោះដូរគំរប់ធុង case

នៅលើធុង Case នីមួយៗមានសន្ទះគំរប់សងខាងពីរ ដែលបាន បិទ ហើយមានវីសបួន មូលភ្ជាប់នៅខាង ក្រោយផ្នែកធុង Case របស់ កុំព្យូទ័រ ការដោះ គំរប់ធុង Case គឺងាយស្រួលបំផុតគឺយើង ត្រូវការតែ ទុលវីស មុខ មួន តែមួយគត់។នៅជាយក្រោមនៃសន្ទះគំរប់មានគន្លឹះសំរាប់ដាក់ទាក់ជាមួយធុង Case ដើម្បី អោយវាជិតរឹងមាំ។

1.3.2.  ការគ្រង់គ្រងរៀបចំកាបខាងក្នុងនិងបណ្តា Connector

កាលណាលោកអ្នកបានបើកគំរប់ PC រួចហើយ បញ្ហាមុនដំបូងយើង បានជួបប្រទេះជាមួយបណ្តា កាប ជាច្រើននៅក្នុងធុង Case បណ្តាកាប ទាំងនេះ នាំដឹកជញ្ជួនអនុភាពនិងសញ្ញារវាងប្រព័ន្ធ System និង សមាសភាព នៃ កុំព្យូទ័រ PC។ បណ្តាកាបដែលបានប្រើក្នុងម៉ាស៊ីន PC មាន ដូចជាកាប connector ដែល ច្រើនជាងគេ។ គ្រប់ connector គឺមានឈ្មោះនិងញី ដែលមាន connector ញី ច្រើនជាងគេត្រូវបាន ហៅថា plug ឬ header ដែល មានជើង pin ជាច្រើនបាន លូយចេញ ហើយជើង pin នីមួយៗមានខ្សែលួសផ្សារភ្ជាប់។ ចំពោះកាប connector ញីដែលគេហៅថា jack ដែលមានរន្ធ pin ផតសំរាប់បញ្ចូល connector ចូលក្នុង។ ប្រភេទញីនិងឈ្មោះ ទាំងពីរ តែងតែប្រើជា មួយ គ្នា ជានិច្ច ដើម្បីបង្កើតការភ្ជាប់ connection។ បណ្តាកាប់ cable មួយចំនួនប្រើស្រោម ស្រោប ខ្សែ លួសដែលរួចបញ្ចូលទៅ connector។ កាបទាំងបីដែលមានរួមជា មួយគ្នានៅក្នុងកុំព្យូទ័រ PC ដែល សំរាប់ ប្រើជា មួយអនុភាព supply power ភ្ជាប់ ទៅលើ the motherboard និង drive ជាច្រើនដូចជាភ្ជាប់ភ្លើង front-panel LED ប្រើជាមួយ switches ហើយជួនកាលប្រើជាមួយ USB ឬ FireWire និង audio port ទៅក្នុង motherboard ការភ្ជាប់ audio ចេញទៅខាងក្រៅ លើ optical drive ទៅ sound card ឬការភ្ជាប់ motherboard audio connector។ ដូចបង្ហាញក្នុងរូបភាព 1.5 បង្ហាញភ្លើង front-panel power LED cable ដែលបានភ្ជាប់ជាមួយ motherboard រួចស្រេចនិង មានរន្ធញី female jack នៃកាប front-panel reset switch ដែលនៅខាងមុខ។
Computer repairរូបភាព 1.5. ប្រភេទកាបដែលមានស្រោម
Computer repair
បណ្តាកាប Ribbon cable ផ្គត់ផ្គង់ដើម្បីរៀបចំខ្សែលួសត្រូវការដើម្បី ភ្ជាប់ទៅបណ្តាឧបករណ៍ ដូចជា បណ្តា drive និង controller ដែល គ្រប់ interface ទាំងអស់ទាមទា conductor ជាច្រើនត្រូវការ។ បណ្តា Ribbon cable ត្រូវបានប្រើដំបូងសំរាប់សញ្ញាតុងស្យុងតូចទាប ទោះបី វាប្រើសំរាប់ផ្ទុក តុងស្យុងទាបឬចរន្ត ទាបក្នុងការប្រើប្រាស់។ បណ្តា កាប ធម្មតា Ribbon cable គឺសំរាប់ប្រើក្នុងធុង case ពីព្រោះលក្ខណ: ពិសេស ចរន្ត អគ្គីសនីដែលបណ្តាល មកពីការបញ្ជូនតាមរលក ធាតុ អាកាសវិទ្យុ RF ដែលអាចអោយ interfere ទទួល បានចរន្តអគ្គីសនី ដូចបង្ហាញក្នុងរូបភាព 1.6 បង្ហាញ 40 ខ្សែលួស ATA ribbon cable ដែលភ្ជាប់ទៅ secondary ATA interface លើ ASUS K8N-E Deluxe motherboard។ ប្រភេទ motherboard ASUS បានផ្គត់ផ្គង់កាបនៅ លើ ងាយ ដោះដូរ remove ចេញបាន ដែលប្រើសំរាប់ភ្ជាប់ជាមួយ optical drive (ចំពោះ Hard drive ប្រើកាប 80 ខ្សែដូចបង្ហាញក្នុង រូបភាព 1.7)។
Computer repairរូបភាព 1.6. កាប 40 ខ្សែ  ATA ដែលភ្ជាប់ទៅ secondary motherboard
ចំនួននៃជើង pin
កាប ribbon cable connector ដែលមានលំដាប់ពី 10pin connector​ នៅលើកាបដែលតែងតែប្រើទៅ serial, USB, FireWire និង audio port ពីលើ motherboard header-pin connector ទៅ ខាង មុនឬ ខាង ក្រោយ panel ឆ្លងកាត់តាម 34pin floppy drive connector ហើយ 40pin ATA (IDE) drive connector ភ្ជាប់ទៅ 50-, 68- និង 80pin SCSI connector។
ចំនួននៃកាប connector
          ប្រភេទ ribbon cable មួយចំនួនគឺគ្រាន់តែមានពី connector។ បណ្តា ATA cable ដែលប្រើដើម្បីភ្ជាប់ ទៅ hard drive និង optical drive មានបី connector និង motherboard connector ហើយ connector មួយសំរាប់ master drive ទៅចុងផ្សេងទៀតនិង connector មួយទៀតសំរាប់ slave drive នៅកណ្តាល (ដែលមាន ទីតាំងនៅជិត master drive connector)។ កាប SCSI cable ដែល ប្រើនៅក្នុងម៉ាស៊ីន server និង ម៉ាស៊ីន workstation  អាចប្រើបានប្រាំ drive connector ឬច្រើនជាង។
កាប Cable-select
ប្រភេទ ATA drive cable ដែលហៅថា cable-select ឬកាប CS cable កាបមេមួយអាចភ្ជាប់បាន ពីរឧបករណ៍ device connector។ ដែល មាន ទាំងអស់ 40 សញ្ញាខ្សែភ្ជាប់ទៅ drive connector នៅក្នុង កណ្តាល នៃកាប និង 39 នៃសញ្ញាខ្សែកាបត្រូវបានបញ្ជូលទៅ drive connector នៅចុងនៃ កាប។ កំហុសការ អនុញ្ញាតបញ្ចូលទៅទីតាំង នៃ ឧបករណ៍ device លើកាបដើម្បី កំណត់ថាតើឧបករណ៍មានមុខងារជា master ឬជាឧបករណ៍ slave device  មិនទាមទារ jumper ដើម្បី បង្កើតវា។ កត់ចំណាំថាគន្លឹះការចាត់ចែងមានពណ៌​ខ្មៅសំរាប់ភ្ជាប់ជា មួយ secondary ATA motherboard។ ហើយ primary motherboard connector និង secondary connector ត្រូវបាន ភ្ជាប់ ជា មួយ គន្លឹះដែលអាចមានកំហុសជាមួយជើង pin។ ប៉ុន្តែ secondary connector នៅលើ slot ក្នុង primary motherboard connector ដែល មានន័យថា cable កាបមិនអាច បញ្ចូល ទៅក្នុង secondary connector។ ទោះបី 80ខ្សែ cable ជាមួយ secondary connector ប្រភេទ ASUS ត្រូវបានជ្រើសរើស គន្លឹះទៅ Ultra-ATA cable ដើម្បី កំណត់ថាវាអាចភ្ជាប់ទៅ primary motherboard ATA interface ដែល ត្រូវបានកំណត់ប្រើដើម្បីភ្ជាប់ទៅ hard drive។ ចំពោះ secondary motherboard ATA connector ដែលជាធម្មតា ប្រើសំរាប់ ភ្ជាប់ទៅ optical drive ត្រូវកាបប្រើមិនមាន គន្លឹះដូចបង្ហាញ ក្នុង រូបភាព 1.6។
Computer repairរូបភាព 1.7. កាប 80ខ្សែ Ultra-ATA មានពីរនៅលើ motherboard interface និងបង្ហាញគន្លឹះរបស់វា
អស់រយ:ពេលជាច្រើនឆ្នាំហើយ មានប្រភេទកុំព្យូទ័រជាច្រើនដែលប្រើ ប្រភេទកាប cable ដូចដែល បានអធិប្បាយខាងលើ។ នៅក្នុងឆ្នាំ 2003 មាន ប្រភេទ motherboard និង drive ដែលចាប់ផ្តើមប្រើ ស្តង់ដា ថ្មីដែលគេហៅថា Serial ATA (មានដូចជា S-ATA ឬ SATA)។ ប្រភេទ ចាស់គឺ ATA drive ជួន កាលគេហៅថា Parallel ATA (P-ATA ឬ PATA) ទោះបីឈ្មោះធម្មតាដែលជា ស្តង់ដាដ៏ ចាស់បំផុត ដែលត្រូវ បានផ្លាស់ប្តូរ។ ជាក់ស្តែងភាពខុសគ្នារវាងឧបករណ៍ ATA device និងឧបករណ៍ SATA device គឺវាប្រើកាបខុសៗគ្នានិង connector សំរាប់ថមពល power និងទិន្នន័យ data។ ម្យ៉ាងទៀតប្រភេទ 40pin data connector និងប្រភេទ 4pin Molex power connector ដែល បានប្រើដោយឧបករណ៍ ATA device (ដូចបង្ហាញក្នុងរូបភាព 1.8) ហើយ ប្រភេទ SATA ប្រើកាប 7pin ស្តើងសំប៉ែតសំរាប់ data connector និង 15pin power connector (ដូចបង្ហាញក្នុងរូបភាព 1.9)។
Computer repairរូបភាព 1.8. ប្រភេទ PATA data connector (ខាងឆ្វេង)និង power connector
Computer repair
រូបភាព 1.9. ប្រភេទ SATA power connector (ខាងឆ្វេង) និង data connector
កំហុសតុងស្យុង Missing Voltage
ប្រភេទកាប SATA power cable ដូចបង្ហាញក្នុងរូបភាព 1.9 ដែលមាន អនុភាព +5V គត់នៅ លើខ្សែ ពណ៌ក្រហម red wire និង +12V នៅលើ ខ្សែ ពណ៌បៃតង yellow wire ជាមួយខ្សែពីរ ទៀតគឺ មាន ពណ៌ខ្មៅ black ដែលជា ខ្សែម៉ាស់។ ប្រភេទកាប SATA power connector បន្ថែមពណ៌ទឹកក្រូចហើយ មានតុងស្យុង +3.3V។
ចំនួនលេខជើង pin ជាច្រើនដែលនៅក្នុងកាប SATA power connector បានរចនាឡើងផ្សំគ្នាចែក ចេញពីរ SATA។ ដំបូងការ បន្ថែម connector ដែលជាតម្រូវការដើម្បីផ្គត់ផ្គង់បញ្ចូលដំឡើងឬ ដោះចេញ drive ដោយមិនបិទប្រព័ន្ធ system ដែលជាផ្នែក មួយនៃ ស្តង់ដា SATA standard។ ទីពីរ ប្រភេទកាប SATA power connector ត្រូវបានរចនាដើម្បីផ្គត់ផ្គង់ តុងស្យុងគឺ +3.3V, +5V និង +12V។ តុងស្យុង ទាបបំផុតគឺ +3.3V ដែលសំរាប់ ផ្គត់ផ្គង់អោយទៅ កង្ហារ ត្រជាក់ របស់ drive។
Computer repairរូបភាព 1.10. ក្រុមមួយដែលមានបួនកាប SATA data connector នៅលើ motherboard
ទោះបីកាប PATA power connector ទាំងអស់ត្រូវបានភ្ជាប់ដោយ គន្លឹះ។ គោលបំណង់រចនា SATA ដើម្បីប្រើគន្លឹះ។ ប្រភេទ SATA ដែល ប្រើ L-shaped ដូចបង្ហាញក្នុងរូបភាព 1.10។ ភាពប្លែកពីគ្នារវាង SATA និង PATA ដំបូង PATA អាចអនុញ្ញាតអោយប្រើបានឧបករណ៍ពីរ ភ្ជាប់ ទៅ interface នីមួយៗនិងប្រើ jumper មួយដូចជា master និងផ្សេង ទៀតគឺជា slave។ ប្រភេទ SATA interface ផ្គត់ផ្គង់បាន តែឧបករណ៍ គត់ សំរាប់ ដំឡើង ឧបរកណ៍ device គឺជា master ឬ slave។  លទ្ធផល ឧបករណ៍ SATA device ទាំងអស់ គឺជា ឧបករណ៍ master device។ ទីពីរ PATA ប្រើមានកំណត់ប្រវែងនៃកាប ទិន្នន័យ data cable គឺមានប្រវែង 18″ (ស្មើ 45.7cm) ក្នុងខណ:ដែលប្រភេទ SATA អនុញ្ញាតអោយកាបទិន្នន័យ data cable ដែលមានប្រវែងប្រហែល 1 ម៉ែត្រ (39.4″) ហើយមានកំរាស់ស្តើងបំផុត។

2. ធ្វើការជាមួយកាត expansion card

កាត Expansion card គឺជាសៀគ្វី board ដែលលោកអ្នកដំឡើងក្នុង កុំព្យូទ័រ PC ដើម្បីផ្គត់ផ្គង់មុខងារ ដែល PC motherboard មិនផ្គត់ ផ្គង់ ដោយខ្លួន វាផ្ទាល់។ រូបភាព 1.11 បង្ហាញប្រភេទកាតក្រាហ្វិច ATI All-In-Wonder 9800 Pro AGP និងវីដេអូរកាត video capture គឺជាប្រភេទកាត expansion card។
Computer repair
រូបភាព 1.11. Transcend PCI Express USB 3.0  ជាប្រភេទ expansion card
ជាច្រើនឆ្នាំកន្លងមក មានប្រភេទកុំព្យូទ័រ PC ជាច្រើនដែលប្រើប្រាស់ expansion card ដែលបានដំឡើង។ ប្រភេទ vintage-2000 PC អាចប្រើ កាតវីដេអូ video card ប្រភេទ sound card និង LAN adapter និងអាចប្រើ បានជាមួយ internal modem និងសំរាប់ការទំនាក់ទំនងនៃ SCSI host adapter។ ការដំឡើងកាត expansion card គឺមានភាពងាយស្រួលបំផុត ហើយមិនថ្លៃគេប្រើសំរាប់ដំឡើងប្រព័ន្ធ system ចាស់។ លោកអ្នកអាចមើល ក្នុងឧទាហរណ៍ ការដំឡើងកាតក្រាហ្វិច AGP graphic card ដើម្បីដំឡើងលើ board video ឬវីដេអូ video capture card បញ្ចូលក្នុងកុំព្យូទ័របស់លោកអ្នក PC ចូលក្នុង digital video recorder ការប្រើ SATA controller ដើម្បីបន្ថែម ផ្គត់ផ្គង់សំរាប់ SATA drive ឬប្រើ USB adapter ដើម្បីបន្ថែម USB 2.0 port ជាច្រើនឬប្រើ 802.11g card ដើម្បីបន្ថែម wireless networking។
2.1 ការដំឡើងកាត expansion card
ដើម្បីដំឡើង expansion card បង្ហាញដូចខាងក្រោមនេះ:
– អានការបង្រៀនណែនាំដែលមកជាកាត card។ ក្នុងលក្ខណ:ពិសេស ការអានដោយប្រុងប្រយ័ត្ន ការណែ នាំបង្រៀនអំពីការដំឡើងកម្មវិធី software driver សំរាប់កាត card។ ចំពោះកាតជាច្រើន card លោក អ្នកត្រូវដំឡើង driver មុនពេលលោកអ្នកដំឡើង card មុនពេល ដំឡើងកម្មវិធី driver។
– ដោះដូរគំរប់ពីក្នុងធុងលើ motherboard កំណត់ណាមួយគឺជា expansion slot ដែលនៅទំនេរ។ ទីតាំង expansion slot ដែលនៅ ទំនេរត្រូវការប្រើជាមួយ expansion card។ ប្រភេទកាត expansion slot រួចមាន 32bit និង 64-bit PCI និង AGP video card slot មួយ ឬពីរ PCI Express x16 video card slot ហើយមួយឬច្រើន PCI Express x1។ ដូចបង្ហាញក្នុងរូបភាព 1.12 បង្ហាញស្តង់ដាការចាត់ចែង នៃ slot ជាច្រើនសំរាប់ AGP motherboard ជាមួយប្រាំ Slot មាន ពណ៌ 32-bit PCI នៅខាងលើឆ្វេង ដៃ មួយ មានពណ៌ត្នោតខ្មៅគឺជា AGP slot ខាងក្រោមស្តាំដៃគឺជា PCI slot។ ដូចបង្ហាញក្នុងរូបភាព 1.13 បង្ហាញការរៀបចំស្តង់ដាការចាត់ចែងនៃបណ្តា slot សំរាប់ PCI Express motherboard ពីខាងឆ្វេងដៃ ទៅ ស្តាំដៃមានពីរ Slot 32-bit PCI និងពីរខ្លីពណ៌ខ្មៅ black PCI Express X1 slot មានច្រើនជាង ពីរពណ៌ស PCI slot ហើយមួយវែងពណ៌ខ្មៅ PCI Express X16 slot សំរាប់ video adapter។
Computer repairរូបភាព 1.12. មាន 3 PCI slot និងមួយ AGP slot ពណ៌ត្នោត
Computer repair
រូបភាព 1.13. PCI slot ពណ៌សពីរនិង PCI Express X1 slot ពីរនិងមាន, PCI slot ច្រើនទៀត
– មានរន្ធមួយសំរាប់ដាក់ expansion slot ត្រូវបានបង្ហាញនៅលើនៅ ខាងក្រោយនៃធុង Case។ រន្ធនេះត្រូវបានបិទគន្លឹះដោយបន្ទះលោហ: ស្តើតដែលមានសុវត្ថិភាពដោយមូលភ្ជាប់វីសជាមួយជាមួយធុង Case។ ចាំថាត្រូវកាច់ចេញកំរប់ slot ណាមួយដែលត្រូវដាក់ slot លោកអ្នក ជ្រើសរើស។ ប្រភេទ expansion slot មួយចំនួនគឺលៀនចេញក្រៅ ដែលពិបាកក្នុងការធ្វើការងារផ្សេងៗ។
– ដោះចេញវីសអោយមានសុវត្ថិភាព កាច់ចេញកំរប់ slot ទាញចេញក្រៅ
– ប្រសិនបើកាបនៅ កណ្តាល ដែលបិទជិតមិនអាចទាញបានចេញក្រៅ លោកអ្នកត្រូវដោះវាចេញជា បណ្តោះ អាសន្ន សិនក្រោយពេលដំឡើង កាតរួចហើយអ្នកត្រូវភ្ជាប់កាបឡើងវិញ។
– ណែនាំ expansion card បញ្ចូលទីតាំងដាក់កន្លែងវា ដែលភាគច្រើន គេតែងតែដាក់វានៅខាងក្រោម expansion card។
Computer repairរូបភាព 1.14. ដំឡើងកាត expansion card ដោយរុញចុះក្រោម
2.2  ដោះចេញកាត expansion card  ធ្វើដូចជំហានខាងក្រោមនេះ:
  1. ដោះចេញកំរប់ system និងទីតាំង expansion card ដែលបានដោះ ចេញ។ វាងាយស្រួលដោះចេញ បំផុតធ្វើការដោយមិនប្រុងប្រយ័ត្នក៏អាច  អាចដោះវាចេញក្រៅបានដែរ។
  2. ម្យ៉ាងទៀតលោកអ្នកកំណត់ទីតាំងដែលវាស្ថិតនៅ រួចហើយផ្តាច់ចេញ external cable ដែលបានភ្ជាប់ ទៅវា។ ប្រសិនបើកាត card មានប្រើ internal cable ដែលបានភ្ជាប់ជាមួយវា ត្រូវផ្តាច់វាដោយ ប្រុង ប្រយ័ត្ន។
  3. ដោះចេញវីសដែលមូលភ្ជាប់លើ card រួចហើយដោះវាចេញក្រៅ។
  4. យើងប្រើខ្សែពីរសរសៃដាក់នៅជ្រុងម្ខាងមួយអោយស្មើគ្នារួចហើយចាប់ ទាញអោយបានស្មើដៃនៅ សង ខាង ទាំងពីរ។
Computer repairរូបភាព 1.15. ប្រើខ្សែពីរសរសៃទាញចេញមានសុវត្ថិភាពបំផុត
Computer repairរូបភាព 2.16. នៅលើកាត AGP ដែលមានគន្លឹះសងខាង AGP card អាចបិទជាប់

2.3 ការបង្កើត jumper

មានប្រភេទ Jumper ជាច្រើនដែលប្រើបង្កើត hardware option នៅ លើកុំព្យូទ័រ PC និងឧបករណ៍ ខាងក្រៅ peripheral។ បណ្តា Jumper អាច អនុញ្ញាតអោយលោកអ្នកបង្កើតឬភ្ជាប់ចរន្តអគ្គីសនី ដែលត្រូវ បាន ប្រើដើម្បី ដំឡើងនៃសមាសភាព។ ការបង្កើត Jumper ឬ switch មាន លក្ខណ:ពិសេស ដូចជា bus speed នៃ processor មុខងារ PATA drive ដូចជាឧបករណ៍ master ឬ slave ទោះជាលក្ខណ:ពិសេស មុខងារលើ expansion card គឺ មានលទ្ធភាព enabled ឬ disabled បាន។ ចំពោះប្រភេទ motherboard ចាស់និងកាត expansion card ដែលប្រើ jumper ច្រើនដើម្បីបង្កើត ការ ដំឡើង option។ ចំពោះ ប្រភេទ motherboard ថ្មីដែលប្រើ jumper ពីរបី ហើយ ជំនួសការ ប្រើប្រាស់ BIOS setup ដើម្បីដំឡើងសមាសភាព។ តាមពិត មាន ប្រភេទ motherboard ជាច្រើនមានតែពីរឬបី jumper។ លោកអ្នកប្រើ jumper ទាំងនេះកាលណាលោកអ្នក ដំឡើង motherboard ដើម្បី ដំឡើង options ដូចជាល្បឿន processor speed ឬអាចធ្វើសកម្មភាព updat BIOS។
Computer repair
  • ការរៀបចំកន្លែងដាក់ដែលបានផ្គត់ផ្គង់ដោយលក្ខណ:ពិសេសរបស់ធុង Case។
  • Drive interface (ប្រើជាមួយ ATA Serial ATA)។
ចំពោះព័ត៌មានមានលក្ខណ:ពិសេស អំពីរការដំឡើងប្រភេទ drive ដែលរួមមាន ការពន្យល់បង្ហាញនៅមេរៀនពីប្រភេទឧបករណ៍ device។

មេរៀនទី២: ប្រព័ន្ធ Maintenance

មេរៀនទី ២: ប្រព័ន្ធ Maintenance
បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan
1.    ការសម្អាតប្រព័ន្ធ System
         ធូលីគឺជាសត្រូវចម្បងរបស់កុំព្យូទ័រ PC ធូលីកកស្ទះកង្ហាញដែល បណ្តាល អោយប្រព័ន្ធ system ដើម្បីរត់ ដំណើរមិនល្អ។ ធូលីធ្វើ សកម្មភាព បង្កបង្កើត អោយឡើង កំដៅ ដែលបណ្តាលអោយ សមាសភាពជា ច្រើន ឡើង ក្តៅខ្លាំងពេក។ ធូលី បណ្តាលអោយកង្ហារ មិនអាចរត់ដំណើរការបានលឿនដើម្បីរក្សាទុកប្រព័ន្ធ system នៅ ត្រជាក់។ ធូលីក្តៅដែលមាននៅជាប់លើកាប connector ការ ដំឡើងរ៉េស៊ីស្តង់ចរន្តអគ្គីសនីបានកើតឡើង។
Computer repairរូបភាព  2.1. នៅខាងក្រោយ I/O panel នៃកុំព្យូទ័រ PC ដែលមិនបានសំអាត
Computer repairរូបភាព 2.2. នៅខាងមុខ Front panel របស់កុំព្យូទ័រ PC ដែលមិនបានសម្អាត
អស់រយ:ពេលជាច្រើនខែដែលមិនបានសម្អាត គេឃើញមានធូលីយ៉ាង កខ្វក់ជាច្រើនដែលនៅជាប់ system ទាំងមូល។ នៅលើ LPT port ពណ៌ស្វាយ នៅខាងលើស្តាំដៃ ដូចជាប្រភេទ USB port នៅខាង ឆ្វេង ដៃ។ នៅខាងមុខនៃ ប្រព័ន្ធ system មិនប្រសើរ ដូចបង្ហាញក្នុងរូបភាព 2.3។ ធូលីនិងខ្យល់ចូលក្នុង ធុង case ធ្វើ អោយ សើម ក្នុងប្រព័ន្ធ system ដែលបណ្តាលអោយប្រព័ន្ធ system មិនអាចដំណើរការបាន។ នៅខាង ក្រោយ ប្រព័ន្ធ system មានដីធូលី ជាច្រើនដែលនៅ ជាប់ជា មួយ power supply។ ដែលបង្ហាញដូចក្នុងរូបភាព 2.2
នៅក្នុង រូបភាព 2.1 បង្ហាញ I/O panel ខាងក្រោយនៃកុំព្យូទ័រ PC ដែលរត់ ដំណើរការ 24 ម៉ោង។ យើងអាច ព្យាយាមយកច្រាស មក បោសចេញធូលីដែល មានជាប់នៅខាងក្រោយ Case របស់កុំព្យូទ័រ។
Computer repairរូបភាព 2.3. ធូលីជាប់លើបន្ទះច្រោះ
           ការសំអាតនៅផ្ទៃខាងក្រៅស្តង់ដាច្រាស់ standard vacuum ដែល អាចជូតដុសធូលីបានស្អាតល្អ ដូច្នេះដើម្បីចាប់ផ្តើមសំអាត កន្លែង ណាដែលមាន រន្ធជ្រៅ ភ្ជាប់ទៅជាមួយកុំព្យូទ័ររបស់លោកអ្នក។ ចាប់ ផ្តើម ជាមួយការបង្ហាញនៃ ប្រព័ន្ធ system។ បង្ហាញក្នុងរូបភាព 2.4 គឺជាប្រភេទកុំព្យូទ័រ PC vacuum ដែលជាច្រាស ដ៏ តូចមួយ ចាប់ផ្តើម ប្រើ ដើម្បីសំអាត I/O panel។
Computer repairរូបភាព 2.4. ការប្រើប្រាស់ vacuum ដែលបានរចនាសំអាត PC
  ប្រសិនបើ vacuum មិនអាចប្រើច្រាស់ដែលមានរោមវែងៗសំរាប់ សំអាត់ធូលីដែលជាប់នៅ លើកង្ហារ របស់ Power Supply ដើម្បី សំអាតអោយ ជ្រះអស់ចេញពីលើកង្ហារនោះត្រូវប្រើទុលវីស បង្្វិល ស្លាបរបស់ រួចហើយដុស សំអាតវាអោយអស់ដីធូលី។
Computer repairរូបភាព 3.5. សំអាតកង្ហារ power supply
កាលណាលោកអ្នកបញ្ចប់ការងារសំអាតរួចហើយត្រឡប់ចូលក្នុងប្រព័ន្ធ system ដោះចេញ remove panel នៅខាងក្នុងពីក្នុងធុង case។ ប្រើ vacuum សំរាប់សំអាតធូលីដែលនៅជាប់ទ្វារបស់ធុង case និងតំបន់ ផ្សេង ទៀត។ ប្រើច្រាសដើម្បីបោសចេញធូលីដែលនៅកកស្ទះ។ ចំពោះ ធុង Case ដែលមានទំហំតូចអាចដោះ ចេញទ្វានៅខាងមុខ បាន។ ប្រភេទធុង case ជា ច្រើនមានខ្សែលួសកង្ហារខ្វាត់ខ្វែង ជាច្រើន ដែលនៅខាងក្នុង។ ប្រសិនបើធុង case របស់លោកអ្នកមិនមាន ច្រោះ ខ្យល់ នៅពីក្រោយធុងវាអាចជួយកាត់បន្ថយ ធូលីជាច្រើនដែល ចូល ខាង ក្នុងប្រព័ន្ធ System បានមួយចំនួនផងដែរ។
Computer repairរូបភាព 2.6. ការប្រើ Vacuum នៅខាងមុខ panel
Computer repair
រូបភាព 2.7. សំអាតកង្ហារពីក្នុងធុង case
លោកអ្នកអាចដោះចេញគំរប់ power supply ចេញក្រៅរួចហើយ សំអាតនៅខាងក្នុង ដូចបង្ហាញក្នុង រូបភាព 2.8 សំអាតលើគ្រប់បរិវេណ ទាំងអស់ នៅក្នុងប្រអប់ Power Supply។
Computer repairរូបភាព 2.8. ការសំអាតខាងក្នុងរបស់ power supply
វាមានសារ:សំខាន់បំផុតដើម្បីសំអាតគ្រប់ទីកន្លែងទាំងអស់ដើម្បីអោយ ប្រព័ន្ធដំណើរការរត់បានស្រួល។
Computer repairរូបភាព 2.9.  សំអាតលើតំបន់ hard drive
ចំណុចនេះលោកអ្នកត្រូវតែសំអាតប្រព័ន្ធ system នៅខាងក្រោមនិង ខាងលើ motherboard ដែលមាន ដីធូលី ជាច្រើនវា ជំហានបន្ទាប់ មកសំអាត កង្ហារនិងដែកត្រជាក់ CPU ការសំអាតលើឧបករណ៍ ទាំងពីរ នេះ មានសារ:សំខាន់ ណាស់ពីព្រោះវាជាខួរក្បាលរបស់កុំព្យូទទ័រ។ នៅពេលសំអាតយើងអាចដោះ កង្ហារនិង ដែក ត្រជាក់ចេញក្រៅ ដើម្បីសំអាតបានដោយងាយស្រួល។
Computer repairរូ​បភាព 2.10.  ប្រើ Vacuum សំអាតកង្ហាររបស់ CPU
បន្ទាប់ពីសំអាតលើកដំបូងជាមួយ vacuum ឬច្រាសដែលបានសំអាត នៅបរិវេណខាងលើកង្ហារ ត្រជាក់ រួចមក លោកអ្នកអាចដោះ ចេញ មកខាងក្រៅ ដើម្បីសំអាតអោយអស់ចេញពីកង្ហា ដីបណ្តាល អោយ កក ស្ទះមិន អាចអោយ កង្ហារ វិលបានហើយវាអាចបណ្តាលអោយ ឡើងកំដៅកាន់តែក្តៅឡើងៗ ជាហេតុធ្វើ អោយប្រព័ន្ធ CPU ទាំងមូល ក៏មិនអាចដំណើរការបានដែរ។ លោកអ្នកគួរប្រយ័ត្ន ពីកង្ហារនៅលើ CPU ដែលមាន សារ: ប្រយោជន៍ បំផុត វាមានតួនាទីបក់ដើម្បីកាត់ បន្ថយ សីតុណ្ហភាពដែលបង្កើតឡើងដោយ CPU របស់កុំព្យូទ័រ ប្រសិន បើ គ្មាន កង្ហារនោះ CPU នឹងត្រូវឆេះខូច។
Computer repairរូបភាព 2.11.  ធូលីស្ទះលើកង្ហាររបស់ CPU
Computer repair
បន្ទាប់ពីសំអាតលើកដំបូងជាមួយ vacuum ឬច្រាសដែលបានសំអាត នៅបរិវេណខាងលើកង្ហារ ត្រជាក់ រួចមក លោកអ្នកអាចដោះ ចេញ មកខាងក្រៅ ដើម្បីសំអាតអោយអស់ចេញពីកង្ហា ដីបណ្តាល អោយ កក ស្ទះមិន អាចអោយ កង្ហារ វិលបានហើយវាអាចបណ្តាល អោយ ឡើងកំដៅកាន់តែក្តៅឡើងៗ ជាហេតុធ្វើ អោយប្រព័ន្ធ CPU ទាំងមូល ក៏មិនអាចដំណើរការបានដែរ។ លោកអ្នកគួរប្រយ័ត្ន ពីកង្ហារនៅលើ CPU ដែលមាន សារ: ប្រយោជន៍ បំផុត វាមានតួនាទីបក់ដើម្បីកាត់ បន្ថយសីតុណ្ហភាពដែលបង្កើតឡើងដោយ CPU របស់កុំព្យូទ័រ ប្រសិន បើគ្មាន កង្ហារនោះ CPU នឹងត្រូវឆេះខូច។
Computer repairរូបភាព 2.11.  ធូលីស្ទះលើកង្ហាររបស់ CPU
Computer repair
ជំហានងាយស្រួលបំផុតលោកអ្នកត្រូវដោះវាចេញពី CPU ដូចបង្ហាញ ក្នុង រូបភាព 2.13 អនុញ្ញាតអោយលោក អ្នកដកចេញកង្ហារ ដែលមាន មូល វីសបួន ជាប់លើតួ ដែកត្រជាក់ ដោះវីសរួចហើយផ្តាច់ចេញកាប ថមពលរបស់ កង្ហារ fan power ពីលើ motherboard។
Computer repair
រូបភាព 2.13. ដោះវីសចេញពីកង្ហារ CPU
Computer repairរូបភាព 2.14. ប្រើច្រាសសំអាតលើដែកត្រជាក់របស់ CPU
ប្រសិនបើលោកអ្នកអាចដោះចេញដែកត្រជាក់មកក្រៅបាន អាច​ដុសលាងជា មួយទឹកអោយបាន ជ្រះស្អាតរួច ហើយយកវាទៅ ជួត ឬផ្លុំខ្យល់ឬ ហាលអោយស្ងួត អស់ ទឹក ប្រសិនបើមានជាតិសើម នឹង បណ្តាលអោយឆេះខូច CPU មិនអាច ដំណើរការបានត ទៀតបាន ឡើយ។
Computer repairរូបភាព 2.15. ដែកត្រជាក់បានសំអាតធូលី
ប្រសិនបើលោកអ្នកចង់ធ្វើការងារបន្តទៀត ដោះចេញ expansion card ទាំងអស់ព្រមទាំង memory ដោះចេញពី slot។ បណ្តាកាត expansion cards និង memory ដែលនៅជាប់ជាមួយ Slot អាច បណ្តាល អោយមានច្រេះ ដែលជាប់ជាមួយជើងរបស់វា។ លោកអ្នក អាចប្រើក្រដាសឬក្រណាត់ស្អាតយក មកជួតលើជើង Slot របស់កាតឬ ជើង module memory ដើម្បីអោយអស់ជាតិ អុកស៊ីតនៅជាបើលើវា ដែលបណ្តាលអោយមិន អាចដំណើរការបាន។ លោកអ្នក អាចប្រើ សាំងឬអាល់កុលយកមកសំអាត់លើជើងកាតអោយជ្រះអស់រួចហើយ យកក្រដាសក្រណាត់ស្អាតស្ងួតយកមកជួតអោយជ្រះជាតិសើម។ មានអ្នកខ្លះ ប្រើឧបករណ៍ទន់ ឬជ័រកៅស៊ូសំរាប់ សំអាត់​ ប៉ុន្តែ រូបភាព បង្ហាញ ខាងក្រោមនេះ គឺប្រើលុយដុល្លារយកមកសំអាតវិញ។
Computer repairរូបភាព 2.16. ដុសជួតលើ expansion card ដោយប្រើលុយដុល្លារ

2. ការការពារ Maintenance

មធ្យោបាយប្រសើរដើម្បីដោះស្រាយបញ្ហាដើម្បីបញ្ឈប់ហេតុការណ៍ ដែលកើតមានឡើង យើងត្រូវ មាន ការ ការពារ maintenance ចូល មកក្នុង។ កម្មវិធីការពារ maintenance ល្អគឺប្រើ backup ឬប្រើ hardware និងកម្មវិធី software ដើម្បីការពារ maintenance របស់ យើង។ នៅលើប្រព័ន្ធ System កុំព្យូទ័ររបស់លោក អ្នក ត្រូវតែដំឡើង កម្មវិធីការពារប្រព័ន្ធ Windows ដើម្បី ប្រឆាំងនឹងវីរ៉ុសដែល ចូលមក លុក លុយក្នុងប្រព័ន្ធ System Windows។ កាល ណាម៉ាស៊ីនកុំព្យូទ័រ របស់លោកអ្នកភ្ជាប់បណ្តាញ Internet នោះដាច់ខាតត្រូវ មានកម្មវិធី ការពារ វីរ៉ុស ឬ Firewall ការពារប្រព័ន្ធកុំព្យូទ័រទាំងមូល ប្រសិនបើ គ្មានកម្មវិធីការពារទេនោះ វីរ៉ុសពាសពេញ រាប់ ពាន់ប្រភេទ ដែលធ្វើ ចរាចរណ៍លើ Internet គ្មានកម្មវិធីការពារប្រៀបបានដូចផ្ទះគ្មានរបង។ មិនតែប៉ុណ្ណោះក៍ មាន ពួកវាយប្រហារដែលគេហៅថាក្រុម Hacker អាចវាយឡុកលុយចូលបានតាម ចិត្តដូចជាឯកសារ និង Account កុំព្យូទ័រ។

2.1. ប្រើ Back up ប្រព័ន្ធ system

វិធីប្រើ backup គឺល្អប្រសើរការការពារ maintenance ពេលដែលខូច អាចប្រើប្រាស់បាន ជាមួយ hard drive ដែលមានតម្លៃថោក ដែលផ្គត់ ផ្គង់ ជាមួយ  motherboard មាន RAID 1 ដែលគេអាចប្រើសំរាប់ mirror នៅលើ RAID 1 ការពារទិន្នន័យរបស់គេ។ RAID 1 គ្រាន់តែ សំរាប់ការពារនឹង hard drive ខូច:
  • ការពារទិន្នន័យខូចដោយវីរ៉ុស viruse ឬបញ្ហា hardware។
  • គ្រោះថ្នាក់នៃការលុប delete  ឬសរសេរជាន់ពីលើ ឬផ្លាស់ប្តូរ file ដែលមានសារ:សំខាន់។
  • ការពារមហន្តរាយបាត់បង់ទិន្នន័យ data loss។
ដើម្បីការពារប្រឆាំងការគំរាមកំហែង ហើយវាអាចដោះស្រាយបញ្ហា ដើម្បីបង្កើយ backup copy នៃទិន្នន័យចូលទៅ removable media ដូចជា កាសែត tape និងឧបទិច optical discs ឬ hard drive។
តារាងសារ:សំខាន់លក្ខណ:ពិសេសសំរាប់ backup hardware
វិធី ទំហំចំណុះ ល្បឿន តម្លៃ
CD writer 0.65 ទៅ 1 GB មធ្យម $20 ទៅ $50
Internal DVD writer 4.4 ទៅ 8.5 GB ពីមធ្យមទៅលឿន $40 ទៅ $150
External DVD writer 4.4 ទៅ 8.5 GB ពីមធ្យមទៅលឿន $125 ទៅ $250
External hard drive 80 ទៅ 500 GB លឿនបំផុត N/A
Removable hard drive 80 ទៅ 500 GB លឿនបំផុត $75 ទៅ $150
Tape drive 10 ទៅ 100 GB ពីយឺតទៅមធ្យម $200 ទៅ $2,000

2.2. សុវត្ថិភាពលើប្រព័ន្ធ system

ជំហានមានសារ:សំខាន់លោកអ្នកអាចជ្រើសរើសសុវត្ថិភាព system របស់លោកអ្នកប្រឆាំងដង្កូវ worm និងការលុកលុយ ឈ្លានពាន ចូល ទៅប្រព័ន្ធ ដែលមានការការពារនៅលើ hardware router និង firewall រវាង ប្រព័ន្ធ system និង Internet។ យើងអាចដំឡើង router និង firewall បិទការឈ្លាន ពានចូលមកក្នុងប្រព័ន្ធ system របស់ លោកអ្នក វាអាចធ្វើអោយខូចខាតនៅលើ ប្រព័ន្ធ system លើប្រព័ន្ធ Internet សាធារណ:។ ការប្រើប្រាស់ប្រភេទ ឧបករណ៍ Hardware router ឬ firewall ដែលមានលក់តម្លៃប្រហែល $30 ទៅ $50 អាចប្រើវាដើម្បីទប់ស្កាត់បានប្រភេទវីរ៉ុសមួយចំនួនដែរ។ យើងអាចប្រើ ភ្ជាប់ជាមួយ cable/DSL router ដូចជា ប្រភេទ D-Link ប្រភេទ DI-604 (មានខ្សែតែមួយគត់) ឬ DI-624 (ប្រើខ្សែ ឬ wireless) ប៉ុន្តែវាប្រើ broadband router ដូចគ្នាដែលបានបង្កើតដោយ NETGEAR និង Linksys ដែលពេញនិយមប្រើប្រាស់។ ប្រសិនបើ លោក អ្នក ដំឡើង wireless router ហើយអាចមានលទ្ធភាព ភ្ជាប់ ជាមួយ wireless networking ហើយ ដំឡើង សុវត្ថិភាពលើវា។ ស្តង់ដាដែលប្រើដោយឧបករណ៍ 802.11 wireless ដែលហៅ ថា WEP (Wired Equivalent Privacy) គឺមិនអាចទុបស្កាត់សុវត្ថិភាពល្អ ប្រសើរឡើយ។ ការប្រើ WEP អាច crack បានពីនរណាម្នាក់ ដែលចង់ ប៉ុនប៉ង ចង់ចូល download។ នៅពេលថ្មីៗនេះមានចេញស្តង់ដា WPA (Wi-Fi Protected Access) កាលណាដំឡើងប្រឆាំងសុវត្ថិភាពដែលវាយប្រហារចូល ពីខាងក្រៅ។ ប្រសិនបើប្រើ wireless adapter និង access point ផ្គត់ផ្គង់ នៅលើ WEP មិនអាចធានាសុវត្ថិភាពបានល្អប្រសើរសំរាប់ប្រព័ន្ធ network។ ម្យ៉ាងទៀតលោកអ្នកអាចរត់ដំណើរការលើប្រព័ន្ធ wireless network បានតែ មិនមានសុវត្ថិភាពសំរាប់ទុបស្កាត់ ការវាយប្រហារចូល ពី ខាងក្រៅ។
Computer repairរូបភាព 2.17. ការប្រើប្រាស់ Gibson Research Shields UP
មានកម្មវិធីសំលាប់វីរ៉ុស virus ថ្មីជាច្រើនសំរាប់ Scan វីរ៉ុស virus វាអាច updat បន្ថែមតាម Internet ដើម្បីអោយមានអនុភាពខ្លាំងខ្លា អាចមាន លទ្ធភាពចាប់សំលាប់បានប្រភេទវីរ៉ុសជាច្រើនប្រភេទ ដែល មាន ដូចជា កម្មវិធី Norton AntiVirus ដែលមានវិបសាយ (http://www.symantec.com) និង កម្មវិធី McAfee VirusScan ដែលមានវិបសាយ(http://www.mcafee.com) កម្មវិធីទាំងពីរ ខាង លើដែល គេនិយមប្រើ បំផុត សំរាប់ ប្រឆាំង antivirus ចាប់វីរ៉ុស យើង មិនអាចប្រើបានម្តងទាំងពីរបានឡើយ។ នាពេលថ្មីៗនេះមានការដំឡើង ប្រភេទកម្មវិធីសំលាប់ថ្មីមួយទៀតគឺ Grisoft AVG Anti-Virus ដែលមានវិបសាយ(http://www.grisoft.com) ដូចបង្ហាញក្នុងរូបភាព 2.18។ កម្មវិធី AVG សំលាប់ទទួលបានលទ្ធផលល្អប្រសើរ។
Computer repairរូបភាព 2.18. កម្មវិធីសំលាប់វីរ៉ុស Grisoft AVG Anti-Virus
Computer repair
រូបភាព 2.19. ការប្រើប្រាស់ SpyBot Search ដើម្បីចាប់ Spam
ដោយប្រើ default ក្នុងកម្មវិធី Windows រត់ដំណើរការជាមួយសេវាជា ច្រើន background service។ ដើម្បីដកចេញ Disable សេវាដែល មិន ត្រូវការ ប្រើវាពីក្នុងប្រព័ន្ធ system។ លោកអ្នកអាចដំឡើងសេវា startup របស់កម្មវិធី Windows XP ដែលប្រើសេវាជាច្រើន សំរាប់ អ្នករៀបចំ policy editor។ ដើម្បី ធ្វើដូច្នេះ ចុចលើ Start à Run រួចហើយវាយសរសេរ services.msc /s នៅ ក្នុងប្រអប់ run រួចហើយវាយសរសេរ Enter។ បណ្តាសេវា Service policy editor បានបង្ហាញដូចក្នុងរូបភាព 2។
Computer repairរូបភាព 2.20. ក្នុង Windows XP បណ្តាសេវា Service policy editor
ចុចពីរដងលើឈ្មោះសេវា service ផ្សេងៗដែលបានបង្ហាញលក្ខណ: របស់វាសំរាប់សេវានោះ service ដូចបង្ហាញក្នុងរូបភាព 2.21។ ប្រើ ក្នុងបញ្ជី “Startup type” ដើម្បីបង្កើតប្រភេទ startup ដោយស្វ័យ ប្រវត្តិ Automatic, Manual ឬ Disabled។ ប្រសិនបើសេវាគឺ កំពុង តែរត់ដំណើរការ ចុចលើ ប៊ូតុង Stop ដើម្បីបញ្ឈប់ វា។ ប្រសិនបើបណ្តា សេវា ជាច្រើនដោយពឹងផ្អែកលើសេវា ហើយកំពុងប្រើប្រាស់វានោះ វាគាំងមិនអាច ដំណើរការ បាន បើចង់ដំឡើងឡើង វិញលោកអ្នកត្រូវ ដំឡើង សេវាឡើងវិញដើម្បីបង្កើត startup settings សំរាប់ បណ្តា សេវា ទាំងអស់ រួចហើយ restart ប្រព័ន្ធ system ឡើងវិញ។
ក្នុងការបន្ថែមសេវាក្នុង Microsoft រួមជាមួយកម្មវិធី Windows 7 ដែលមានប្រព័ន្ធ system ជាច្រើនរត់ ដំណើរ ការលើសវា service។ កំណត់ សេវាដែល Microsoft មិនប្រើនៅក្នុងសេវា Services policy editor។ ដើម្បី ដំឡើងប្រព័ន្ធ System ចូលក្នុងà Start à Run វាយ សរសេរ msconfig  ក្នុងប្រអប់ Run រួចហើយ វាយ Enter។ ចុចលើ Services ដើម្បីមើលបណ្តា សេវាដែលបានដំឡើងចុចលើប្រអប់សញ្ញា Mark the Hide All Microsoft Services ដើម្បីបង្ហាញសេវា Microsoft service ដូចបង្ហាញក្នុងរូបភាព 2.22។
Computer repairរូបភាព 2.22. ការដំឡើងប្រព័ន្ធ Windows 8 System
Computer repair
រូបភាព 2.23. ការដំឡើង Windows 7 System ដែលបង្ហាញក្នុង startup
ក្នុងករណីនេះ មានបួនប្រាំកម្មវិធី executable programs ដែលរត់ ដំណើរការលើ Windows ក្នុងពេល ចាប់ផ្តើម startup លើប្រព័ន្ធ system។ NvCpl គឺសំរាប់ត្រួតពិនិត្យលើ NVIDIA control panel ហើយ nwiz គឺសំរាប់ មើលលើ WhizFolders Organizer Pro ការរៀបចំកម្មវិធី file management យើងប្រើ. avgcc និង avgemc គឺជាពីកម្មវិធីអាចប្រត្តិបត្តិសំរាប់កម្មវិធី AVG Anti-Virus។
ដើម្បីចូល Registry Editor ដោយចុចលើ Start à Run វាយសរសេរ regedt32 (ឬ regedit) នៅក្នុងប្រអប់រួចហើយចុចលើ Enter។ លោកអ្នកអាច អាចពិនិត្យដោយឆ្លងកាត់រចនាសម្ព័ន្ធ registry ដូចខាងក្រោមនេះ:
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run
Computer repairComputer repairរូបភាព 2.24. មើលកម្មវិធី startup ក្នុង Registry Editor
ចុងបញ្ចប់ យើងអាចរត់ដំណើរការសំអាតក្នុង registry ដូចជាកម្មវិធី CleanMyPC (http://www.registry-cleaner.net) ឬ Registry Mechanic (http://www.pctools.com) ដូចបង្ហាញក្នុងរូបភាព 2.25។ ដែលរួមមាន registry maintenance ដូចជាធាតុនៃសុវត្ថិភាព នៃប្រព័ន្ធ system។​ ប្រសិនបើប្រព័ន្ធ system មិនដែលធ្លាប់បាន សំលាប់ ដោយប្រើកម្ម វិធី software គឺជាកម្មវិធី Registry Mechanic។
Computer repairរូបភាព 3.25. ប្រើកម្មវិធី Registry Mechanic សំរាប់ scan សំអាត registry

2.3.  ការរក្សាទុក Hard drive

ដូចដែលយើងចាប់ផ្តើមសរសេរក្នុងមេរៀននេះ យើងបានឆែកត្រួត ពិនិត្យមើលនៅក្នុងបណ្តា hard drive របស់យើង ដែលវាមាន 185,503 file ក្នុង 11,607 folder។ មានកម្មវិធីជាច្រើនដែលអាច Scan system file។ យើងដឹងថាមានរាប់រយឯកសារ document និងរាប់ រយពាន់ audio file និង មានរូបភាព ជាច្រើនទៀត។ ដែល អាចមានផ្ទុករហូតដល់ 185,503 file អាចផ្ទុក ក្នុង Hard disk ហើយអាច backup file បានផងដែរ។
ការរៀបចំ  file បណ្ណោះអាសន្ន (TEMP)
លោកអ្នកអាចបង្កើតអថេរដែលកើតបណ្តាលមកពី TEMP file ត្រូវបាន ផ្ទុកស្ថិតក្នុងទីតាំងមួយដែលបង្កប់លាក់ក្នុង folder ក្រោម Documents and Settings របស់លោកអ្នក។ ដើម្បីបង្កើត folder C:\TEMP ដែល ធ្វើដូចជំហាន ខាងក្រោមនេះ:
  1. ចុចស្តាំដៃលើ My Computer –>Properties –>Advanced។
  2. ចុចលើប៊ូតុង Environment Variable រួចហើយ ប្តូរតម្លៃ TEMP និង TMP ទៅក្នុង C:\TEMP ដែលមានពណ៌ highlight លើវាដោយ ជ្រើស រើសប៊ូតុង Edit រួចហើយផ្លាស់ប្តូរដែលមានផ្លូវចូល C:\TEMP។
  3. ប្រើប៊ូតុង New ដើម្បីបន្ថែមតម្លៃផ្សេងដែលហៅថា TMPDIR រួចហើយ បង្កើតផ្លូវចូលទៅជា C:\TEMP។
  4. ធ្វើបញ្ហាដូចគ្នានេះក្នុងប្រព័ន្ធ System ក្នុងប្រអប់ខាង ក្រោមអថេរ User រួចហើយបន្ថែមអថេរដែលហៅថា TMPDIR រួចហើយបង្កើតតម្លៃរបស់វា C:\TEMP។
Computer repairរូបភាព 2.26. ចូលក្នុងអថេរ Environment Variables
លោកអ្នកអាចរកមើល file របស់លោកអ្នករាប់ពាន់ file ដែលពឹងផ្អែក លើទំហំនៃ browser cache របស់លោកអ្នក ហើយអាចទាញយក មកវិញបាន រាប់ gigabyte ឬលើសពីនេះនៅក្នុង disk space។ លោក អ្នក អាចចូលក្នុង command prompt បង្ហាញដូចខាងក្រោមនេះ:
            del *.bak /s
            del *.bk! /s
            del *.tmp /s
Computer repairរូបភាព 2.27. ប្រើ Windows 8 Disk Cleanup
ការបង្ហាញ favorite នៅក្នុង ShowSize ចូល Download ក្នុង វិបសាយ http://www.showsize.com ដូចបង្ហាញក្នុងរូបភាព 2.28 ដែលផ្គត់ផ្គង់ឧបករណ៍ tools ទាំងអស់លោកអ្នក ត្រូវការរក្សាទុកក្នុង hard drive របស់លោកអ្នក។
Computer repairរូបភាព 2.28. ការបង្ហាញ ShowSize disk cleanup
NTFS និងការតម្រៀប Fragmentation
កាលណាលោកអ្នកប្រើ NTFS វាមិនត្រូវការធ្វើ fragmentat នៅពេល ដែលដាច់ភ្លើងឬកំពុង តែប្រើ ស្រាប់តែចុចលើប៊ូតុង Restart ម៉ាស៊ីន កុំព្យូទ័រឡើង វិញ ចំពោះការប្រើប្រាស់ FAT32 ពេលដាច់ ភ្លើងម្ តងៗកម្មវិធី Windows វាតែង តែទាមទារអោយលោកអ្នក Scan file ដែលគេហៅថា fragmentation។ ដូច បង្ហាញក្នុង រូបភាព 2.29។ លោកអ្នកអាចប្រើ Windows 8 Disk Defragmenter ដើម្បីមើល file ដោយប្រើជំហានដូចខាងក្រោមនេះ:
  1. ចុចស្តាំលើ My Computer រួចហើយជ្រើសរើស Properties ដើម្បី មើលប្រអប់ System Properties។
  2. ចុចលើ Advanced។
  3. នៅក្នុង Performance ចុចលើប៊ូតុង Settings ដើម្បីបង្ហាញប្រអប់ Performance Options។
  4. ចុចលើ Advanced។
ក្នុង Virtual memory ចុចលើប៊ូតុង Change ដើម្បីបង្ហាញប្រអប់ Virtual Memory ដូចបង្ហាញក្នុងរូបភាព 2.29។
Computer repairរូបភាព 2.29. ប្រអប់ Windows 8 Virtual Memory
  1. សរសេរខាងក្រោមឬចាំទំព័រទំហំ file ដែលលោកអ្នកនឹងប្រើកាលណា លោកអ្នកផ្ទុកទំព័រ file។
  2. ជ្រើសរើសលើសញ្ញា “No paging file” រួចហើយចុចលើប៊ូតុង Set ដើម្បីប្តូរទំព័រ file system ទៅជាសូន្យវិញ។
  3. ចាប់ផ្តើម Restart កុំព្យូទ័ររបស់លោកអ្នកឡើងវិញ ឥឡូវនេះប្រត្តិបត្តិ ការដោយគ្មានទំព័រ file។
  4. រត់ដំណើរការ Windows 8 Disk Defragmenter ទៅក្នុង hard drive។
  5. កាលណាបានបញ្ចប់ ត្រូវធ្វើឡើងវិញជំហានទីមួយដល់ជំហានទីប្រាំ ដើម្បីបង្ហាញប្រអប់ Virtual Memory។
  6. បង្កើតទំហំ file size ទៅតម្លៃដើម។
  7. ចាប់ផ្តើម Restart ប្រព័ន្ធ system ឡើងវិញដែលនឹងប្រត្តិបត្តិក្នុងទំព័រ file នៃទំហំដើម។
កម្មវិធី Microsoft បានផ្គត់ផ្គង់សេវា Microsoft Update
Computer repairរូបភាព 2.30. ការដំឡើង Windows 8 Automatic Update
យើងអាចដំឡើងដូចក្នុង http://update.microsoft.com/microsoftupdate ដើម្បីដំឡើងដំណើរ ការដោយ ស្វ័យប្រវត្តិ ដែលរក្សាទុកក្នុង Windows និងកម្ម វិធី Office។ ដើម្បីដំឡើង Microsoft Update ចូលទៅ download រួចហើយ ដំឡើងដោយ ស្វ័យប្រវត្តិ ដែលបង្ហាញក្នុង Control Panel រួចហើយជ្រើសរើស Security Center។ នៅក្នុងខាងក្រោមនៃប្រអប់ Security Center នៅក្នុង “Manage security settings for:” រួចហើយចុចលើ Automatic Update ភ្ជាប់ទៅប្រអប់ Automatic Update បង្ហាញ ដូចរូបភាព 2.30 ខាងលើ។

មេរៀនទី៣: សៀគ្វី Motherboard

មេរៀនទី៣: សៀគ្វី Motherboard
បង្រៀនដោយលោកគ្រូ: ទាវ ឈុនណន
ព្រឹទ្ធបរុស មហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
នៃ សាកលវិទ្យាល័យកម្ពុជា
Tel: 077778647-070778647-0977778647
Yahoo, Skype, google: chhunnan
ប្រភេទ motherboard គឺជាមជ្ឈមណ្ឌលសំរាប់ត្រួតពិនិត្យរបស់កុំព្យូទ័រ គ្រប់សមាសធាតុ processor, memory, drive, expansion card និង power supply ភ្ជាប់ទៅវាដែលត្រួតពិនិត្យគ្រប់គ្រងដោយ motherboard។
ការដោះដូរ motherboard គឺមានភាពស្មុកស្មាញពេលដែលដំឡើងចូលវិញ ទៅក្នុង Case។ មានហេតុផល ជាច្រើន ដើម្បីផ្លាស់ប្តូរ motherboard ដែលរួម មានដូចជា:
– ប្តូរនៅពេលដែល motherboard ដើមត្រូវបានខូច។
– លោកអ្នកចង់បន្ថែមលក្ខណ:ពិសេសថ្មីៗដូចជា Serial ATA, USB 2.0, FireWire អាចផ្គត់ផ្គង់សំរាប់ hard drive ដែលមានទំហំធំជាង 128 GB ឬ PCI Express video slot ដែល motherboard របស់លោក អ្នកមិនមានផ្គត់ផ្គង់។
– លោកអ្នកដំឡើង upgrade processor របស់លោកអ្នក ប៉ុន្តែ motherboard ដើមមិនបានផ្គត់ផ្គង់ ប្រភេទនិង ល្បឿននៃ processor ដែលលោកអ្នកត្រូវការចង់ដំឡើង។
– លោកអ្នកត្រូវការចង់ដំឡើងបន្ថែម memory ប៉ុន្តែប្រភេទនៃ memory ដែលប្រើដោយ motherboard របស់លោកអ្នកគឺមិន អាចទទួលផ្គត់ផ្គង់។
– Motherboard របស់លោកអ្នកគឺមានច្រើនរាប់លានកុងដង់សារទ័រ capacitor និងដូច្នេះវាអាចខូចនៅ ពេលណាមួយជាមិនខាន។ រូបភាព  3.1 បង្ហាញប្រាំមួយជួរនៃកុងដង់សារទ័រ capacitor ដែលតែងតែ នៅលើ ប្រភេទ ASUS K8N-E Deluxe motherboard។ ប្រសិនបើ នៅលើ motherboard របស់លោក អ្នកបង្ហាញដូចជា ប្រភេទ កុងដង់សារទ័រ leaking ដែលតែងតែជួបប្រទេះខូចនៅលើ motherboard។
Computer repairរូបភាព 3.1. សុខភាពកុងដង់សាទ័រ capacitor បង្ហាញសញ្ញា leakage
ប្រសិនបើ motherboard របស់លោកអ្នកខូចវាពិបាកក្នុងការជួសជុល បំផុតត្រូវការនិង មានសំភារ: ច្រើនហើយចំណាយពេញ យូរទើបអាច ធ្វើបាន។ ប្រសិនអាចធ្វើបានគឺអស់តម្លៃតែបន្តិចបន្តួច ហើយប្រសិនបើ លោកអ្នកទិញ motherboard ថ្មីគឺមានតម្លៃពី $50 ទៅ $75 ដែលត្រូវ រក្សា ទុក processor និង memory នៅដ៏ដែលសំរាប់ដាក់ដំឡើងលើ motherboard ថ្មីវិញ។ ការ ដំឡើង motherboard ថ្មីផ្តល់អោយ លទ្ធផល ប្រព័ន្ធ system ថ្មីជាមួយ BIOS និង chipset ថ្មីដែលផ្គត់ផ្គង់ ស្តង់ ដាថ្មី។ ប្រសិនបើលោកអ្នកសំរេចចត្តិដោះដូរ processor និង memory នៅពេលជាមួយគ្នា លោកអ្នកអាចចំណាយប្រាក់ ចាប់ពី $150 ទៅ $200 សំរាប់ទិញ CPU Pentium IV ហើយមានល្បឿន លឿនដែលជាប្រភេទ Processor របស់ក្រុមហ៊ុន Intel ដែលពេញ និយម ប្រើប្រាស់ បំផុតនាពេលសព្វថ្ងៃនេះ។

1. បញ្ហាលោកអ្នកយល់ដឹងអំពី Motherboard

មានលក្ខណ:ពិសេសមូលដ្ឋានពីរយ៉ាង ដែលកំណត់លើលក្ខណ:របស់ motherboard សំរាប់ការដំឡើង upgrad លក្ខណ:ពិសេសរបស់ system គឺ:
កតា Form factor
កតា motherboard បានផ្តល់អោយនិយមន័យមានទំហំរូបវិទ្យា ដែល មានរន្ធជាច្រើនសំរាប់មូលវីស និងមានកតាផ្សេងទៀត ដែលកំណត់ ចំណាំ លើ motherboard ជាមួយធុង case។ កុំព្យូទ័រភាគ ច្រើនដែល បាន បង្កើតចាប់តាំង ពីឆ្នាំ 1995 ដែលប្រើ ATX form factor ដែល ហៅថា ATX ឬ microATX form factor ហៅកាត់ថា mATX។ ប្រភេទ microATX motherboard ត្រូវជាមួយ microATX case ឬ ATX case និង ATX motherboard ត្រូវជាមួយ ATX case។ ដូច បង្ហាញ ក្នុងរូបភាព 3.2 បង្ហាញប្រភេទ microATX motherboard លើខាងឆ្វេងដៃ ជាមួយ ATX motherboard ដែលមានទំហំធំ ខាងស្តាំដៃ។
Computer repairរូបភាព 3.2. ប្រភេទ microATX (ខាងឆ្វេងដៃ) និង ATX motherboard
នៅឆ្នាំ 2004 ក្រុមហ៊ុន Intel បានចាប់ផ្តើមបង្កើត motherboard ដែលប្រើជាមួយ form factor ដែល ហៅថា BTX (គឺ Balanced Technology eXtended)។ ទោះបីប្រភេទ ATX បានក្លាយពី BTX case និង motherboard អាចផ្គត់ផ្គង់សមាសភាព ATX។ ក្រុមហ៊ុន Intel បាន សង្ឈឹមថា BTX នឹងក្លាយ ជាទីផ្សារដ៏ធំនិង អភិវឌ្ឈន៍រើក ចំរើន រហូតដល់ឆ្នាំ 2006 BTX បានវិវត្តន៍រើកចំរើន ខ្លាំងរហូតដល់ Intel Pentium 4 processor។
 1.1 ប្រភេទ Processor socket
គឺជា processor ទំនើបភ្ជាប់ទៅជាមួយ motherboard កាត់តាម ប្រភេទ processor socket។ ប្រភេទ processor មានជើង pin រាប់រយ ដែលបញ្ចូលទៅក្នុងរន្ធ processor socket។ ដូចបង្ហាញក្នុងរូបភាព 3.3 ប្រភេទ GA478 socket ដែលអាចប្រើជាមួយ Intel Pentium 4 ឬ Celeron processor ប្រភេទ processor socket។
Computer repairComputer repairរូបភាព 3.3. ប្រភេទ processor socket
SOCKET ឈ្មោលនិង PROCESSOR ញី
ប្រភេទ Intel Socket 775 គឺជាប្រភេទទំនើបនៃ processor socket។ ប្រភេទ Socket 775 នេះផ្ទុយការចាត់ចែងនៃ processor ឈ្មោល និង socket ញីដោយបញ្ចូលទៅក្នុងជើង pin ជាច្រើនក្នុង socket និងរន្ធក្នុង processor។ ប្រភេទ Socket 775 ចែកចាយជាមួយ ZIF ដែលប្រើមាន សុវត្ថិភាពនៅក្នុង socket។
តារាងប្រភេទ Processor socket
ប្រភេទ Socket ក្រុមហ៊ុន Status ប្រភេទ Processor
Slot A AMD លេងនិយមប្រើ Athlon
Slot 1 Intel លេងនិយមប្រើ Pentium II, Pentium III, Celeron
Socket 370 Intel លេងនិយមប្រើ Pentium III, Celeron
Socket 423 Intel
Pentium 4, Celeron
Socket A (462) AMD មិនសូវប្រើ Athlon, Athlon XP, Duron, Sempron
Socket 478 Intel មិនសូវប្រើ Pentium 4, Celeron D
Socket 754 AMD មិនសូវប្រើ Athlon 64, Sempron
Socket 775 Intel កំពុងប្រើ Pentium 4, Pentium D, Celeron D
Socket 939 AMD កំពុងប្រើ Athlon 64, Athlon 64/X2, Sempron
Socket LGA1366 Intel ប្រើចុងក្រោយ Core i7

1.2  ការជ្រើសរើសប្រភេទ motherboard

ប្រភេទ motherboard សំរាប់ត្រួតពិនិត្យប្រព័ន្ធ system វាជ្រើសរើស ដោយប្រុងប្រយ័ត្ន។ ប្រភេទ motherboard លោកអ្នកកំណត់ ជ្រើស រើសអោយ ត្រូវជាមួយ processor ដែលផ្គត់ផ្គង់ជាមួយវា ហើយជ្រើស រើសយ៉ាងណា អោយត្រូវជាមួយប្រភេទនៃ memory ដែលអាចប្រើ ប្រាស់បានជាមួយប្រភេទ motherboard នោះនិងមានជាប់ជាមួយ video adapter ដែលអាចដំឡើង សំរាប់ទំនាក់ទំនង port ខាងក្រៅនិង មានគន្លឹះ key system ជាច្រើនទៀត។ ក្នុងការបន្ថែមដើម្បីជ្រើសរើស ត្រឹមត្រូវភ្ជាប់ជាមួយ form factor និង processor socket ដែលមាន សារ:សំខាន់ប្រើតាមការណែនាំកាលណាលោក អ្នកជ្រើសរើសប្រភេទ motherboard:
ជ្រើសរើស chipset ត្រឹមត្រូវ
ប្រភេទ chipset ធ្វើសកម្មភាពសំរាប់គ្រប់គ្រងជំនួយដល់ processor វាមានមុខងារសំរាប់ជួយគិតដល់ processor គឺមានតួនាទីរងពី processor។
ប្រភេទ chipset អាចកំណត់ពីប្រភេទ processor និងប្រភេទនៃ memory ដែលអាចផ្គត់ផ្គង់ត្រូវ ជាមួយវា និងមានស្តង់ដាពីរទៀតគឺ video adapter standard ដែលប្រើ AGP ឬ PCI Express ក៏ motherboard ផ្គត់ ផ្គង់ជាមួយវាដែរ។ ប្រភេទ chipset កំណត់ លក្ខណ:ពិសេសដូចជា USB 2.0, Serial ATA, FireWire, video, audio និង networking។ ខាងក្រោមនេះ តារាងបង្ហាញពីប្រភេទ Chipset ដោយប្រភេទ Socket។
ប្រភេទ Socket ប្រភេទ chipset ផ្គត់ផ្គង់ Memory Video adapter
Socket A (462) NVIDIA nForce2 series DDR AGP
Socket 478 Intel 8XX series DDR AGP
Socket 754 NVIDIA nForce3 series DDR AGP
Socket 775 Intel 9XX series DDR និង
DDR2
AGP/PCI Express
Socket 939 NVIDIA nForce3 series DDR AGP
Socket 939 NVIDIA nForce4 series DDR PCI Express
  • ប្រសិនបើលោកអ្នកកំពុងផ្លាស់ប្តូរ motherboard ដែលខូចហើយមាន គំរោងចង់ប្រើ processor ដែល កំពុងប្រើជ្រើសរើស motherboard ដែលត្រូវជា មួយ ប្រភេទ socket រួចហើយប្រើ chipset តាម ណែនាំ។ ប្រសិនបើ memory និង video adapter កំពុងប្រើ អាច ត្រូវជាមួយ motherboard ដែលទើបតែដូរថ្មី។
  • ប្រសិនបើលោកអ្នកទិញ AMD processor ត្រូវជ្រើស រើស Socket 939 nForce3 motherboard (សំរាប់ AGP video)ឬ nForce4 motherboard (សំរាប់ PCI Express video)។
  • ប្រសិនបើលោកអ្នកជាវប្រភេទ Intel processor ត្រូវជ្រើសរើស Socket 775 motherboard ដែលប្រើជាមួយ Intel 945 ឬ 955series chipset ដែលអាចផ្គត់ផ្គង់ជាមួយប្រភេទនៃ video card ដែលលោកអ្នក ចង់ដំឡើង។

2. ការណែនាំ Motherboard

ប្រព័ន្ធ motherboard គឺមានភាពសាំញ្ញាំហើយមានសមាសភាពជា ច្រើនដែលភ្ជាប់លើវា ហើយប្រៀប ដូចជាសរីរាង្គរបស់មនុស្ស។ លោកអ្នកនឹង រៀនពីមុខងារនីមួយៗ នៃសមាសភាពដែលអាចមើល ឃើញដោយ ភ្នែក។ ដើម្បី ចាប់ផ្តើមកំណត់ដ្យាក្រាម diagram នៃ chipset។ ដូចបង្ហាញក្នុងរូបភាព 3.4 បង្ហាញពី សមាស ភាព ចម្បង និងមុខងាររបស់ Intel 925XE chipset (និងមាន chipset ទំនើប ផ្សេងទៀតដែលប្រហាក់ ប្រហែល គ្នា) ប្រភេទ 925XE chipset ប្រើជាមួយពីប្រភេទ chip គឺ north bridge chip ដែល Intel ហៅថា MCH (មានន័យថា Memory Controller Hub) និងប្រអប់ មួយទៀត ដែលមានពណ៌ ខៀវគឺ 82925X MCH។ ប្រភេទ MCH មានលក្ខណ: ពិសេសនិងគ្រប់គ្រងការ ទំនាក់ទំនងរវាង processor, memory និង PCI Express video adapter។ ហើយ MCH ផ្គត់ផ្គង់បាន bandwidth channel ខ្ពស់គឺ: 6.4 GB/s រវាង MCH និង processor; 8.0 GB/s រវាង MCH និង video adapter; និង 8.5 GB/s រវាង MCH និង memory។
Computer repairរូបភាព 3.4. ដ្យាក្រាម diagram នៃ Intel 925X chipset
ប្រភេទ south bridge chip ដែល Intel ហៅថា ICH (មានន័យថា I/O Controller Hub) គឺមាន ប្រអប់ ពណ៌ខៀវមានាឈ្មោះ ICH6RW។ ICH មានមុខងារ input/output ដែលធ្វើការបញ្ជូនទិន្នន័យ ដែល មានល្បឿនយឺត ជាង processor, memory និង video channel។ ដែល channel ទាំងនេះ រួមបញ្ចូលបួន 150 MB/s Serial ATA port និងប្រាំមួយ PCI slot ជាមួយការ បន្ថែមលើ 133 MB/s bandwidth និងប្រាំបី USB 2.0 port ជាមួយ 60 MB/s bandwidth នីមួយៗនិង មានបួន 500 MB/s PCI Express x1 slot។ ICH មានមុខងារប្រើជា មួយ audio និងជាមួយ interface ប្រើ system BIOS និងប្រព័ន្ធ wireless network។
Computer repairរូបភាព 3.5. សមាសភាពគំរូនៅលើ motherboard
លក្ខណ:ពិសេស chipset ទាំងនេះដែលជាគំរូពិតមើលឃើញនៅលើ motherboard។ យើងអាចប្រើ ប្រភេទ Intel D925XECV2 motherboard តែ វាមិនមែនជាប្រភេទ motherboard ថ្មីដូចបង្ហាញ គំរូខាងលើ។
តារាងសង្ខេបនៅលើ motherboard
A) ប្រភេទ Auxiliary fan connector។ U) ATA (IDE) interface connector
B) សំរាប់ ATAPI CD-ROM audio connector V) Battery ថ្ម
C) PCI Express x1 expansion slot W) Chassis intrusion connector
D) សំរាប់ Audio codec X) BIOS Setup configuration jumper block
E) ប្រើ audio connector ខាងមុខ Y) Firmware Hub (FWH)
F) គឺជា PCI expansion slot Z) Front-case fan connector
G) Gigabit Ethernet PCI Express controller chip AA) Serial ATA interface connector
H) PCI Express x16 video adapter slot BB) Auxiliary front-panel power LED connector
I) Rear case fan connector CC) Front-panel connector
J) I/O connector នៅខាងក្រោយ DD) SCSI hard disk activity indicator LED
K) power connector EE) Auxiliary power output connector
L) ATX12V power connector FF) Front-panel USB interface connector
M) Processor socket GG) Trusted Platform Module (TPM) chip
N) CPU fan connector HH) Front-panel USB interface connector
O) MCH (north bridge) II) ICH6R (south bridge)
P) Channel A memory slot JJ) Front-panel IEEE-1394a (FireWire) interface
Q) Channel B memory slot connector
R) Supplemental I/O controller chip KK) IEEE-1394a (FireWire) controller chip
S) ATX main power connector LL) Speaker
T) Diskette drive interface connector MM) PCI expansion slot
នៅខាងឆ្វេងដៃ motherboard បង្ហាញក្នុងរូបភាព 4.6 មាន expansion slot ពីរគូរពណ៌សគឺជា PCI slot និងមួយគូរ PCI Express x1 slot ហើយពណ៌ ខ្មៅ PCI Express x16 video adapter slot នៅខាង ស្តាំដៃ។ពណ៌សគឺជា auxiliary fan connector។ ពណ៌ លឿង ខាងលើ connector នៅចំណុច កណ្តាលគឺ front-panel audio connector ប្រើភ្ជាប់ជាមួយ audio codec chip នៅខាងលើឆ្វេងដៃនិង Gigabit Ethernet controller chip បានបញ្ចូល ជាមួយរន្ធពីរខាង លើស្តាំដៃ។
Computer repairរូបភាព 3.6. ខាងឆ្វេងដៃនៃប្រភេទ D925XECV2 motherboard
ការបង្ហាញខាងស្តាំដៃនៃ motherboard ដូចបង្ហាញក្នុងរូបភាព 3.7 គឺជា processor socket (នៅខាងក្រោមស្តាំដៃ) គឺមានដែកត្រជាក់ heatsink មាន នៅលើ north bridge chip (ខាងក្រោម ឆ្វេងដៃ) និងមើលខាងលើ និងផ្នែក ខាងក្រោយនៃ I/O panel (លើ)។ ក្រុម connector មានបីពណ៌ សនៅខាង លើឆ្វេងដៃ ពីឆ្វេងទៅស្តាំដៃ ខាងក្រោយនៃកង្ហារ case។ កាបភ្ជាប់អានុភាព power connector ដែល ប្រើផ្គត់ផ្គង់ដែលបន្ថែមលើ motherboard ប្រសិន បើថមពល power supply មានជើង 20pin ផ្តល់អោយ power connector និង 24pin connector និង ATX12V power connector។ កង្ហា CPU fan connector នៅជ្រុងខាងក្រោមឆ្វេងដៃនៃរូបភាព។
Computer repairរូបភាព 3.7. ខាងក្រោយស្តាំដៃនៃ D925XECV2 motherboard
រូបភាព 3.8 បង្ហាញនៅខាងក្រោយ I/O panel connector។ ហើយ មាន PS/2 mouse (ខាងលើ) និង keyboard connector នៅខាង ឆ្វេងដៃ។ ក្រុមទីពីរនៃ connector រួមមាន parallel (LPT) port នៅខាង លើ និង9pin serial port នៅខាងក្រោមឆ្វេងដៃ។ ហើយ នៅខាងក្រោមឆ្វេងដៃនៃក្រុមនេះ មានជ័រដែលជា digital audio port ចេញក្រៅ។ ក្រុមទីបីនៃ connector គឺជា audio connector ទាំងអស់ ដែលអាច ដំឡើងមាន មុខងារ ច្រើន។ ក្រុមទីបួននៃ connector មាន FireWire connector នៅខាងលើជាមួយ USB 2.0 ពីរ ហើយ ក្រុមទី ប្រាំមួយនៃ connector មាន Gigabit Ethernet connector នៅ ខាង លើ ដែលមានពីពីរឬច្រើន USB 2.0 connector។
Computer repair
រូបភាព 3.8. ខាងក្រោយ I/O panel connector
តារាងពណ៌ I/O connector color code
Connector ពណ៌ Connector ពណ៌
Analog VGA ខៀវ PS/2-compatible keyboard ពណ៌ស្វាយ
Audio line-in ខៀវភ្លឺ PS/2-compatible mouse បៃតង
Audio line-out ពណ៌ក្រូច Serial Teal/Turq
Digital monitor/flat panel ពណ៌ស Speaker ខាងក្រៅ
Categories: