Learning And Researching about technology together.

Wednesday, June 10, 2015

គន្លឹះ Android

Posted by Unknown on 4:18 AM with No comments


បិទ autoupdate ហ្គេម​​លើ​ Android

Autoupdate ហ្គេម​ និង​កម្មវីធី​នៅ​លើ​ Android
ipad air
អ្នកដែលទើបតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ក្រោយ ឬក៏មិនទាន់​បាន​ដឹង​ពី​របៀប​បិទ​ការ​ដោន​ឡូត​ដោយ​ស្វ័យ​ប្រវត្តិ​នេះ ​ឥលូវ​នេះ​យើង​នឹង​ណែនាំ​ការ​បិទ​ដោយ​ងាយ​ស្រួល​យល់​ មិន​ពិបាក​ដោយ​មិន​ចាំ​បាច់​ចូល​ទៅ​កាន់​ Setting លើ Menu ។ អ្នក​អាច​ចូល​ទៅ​កាន់​កម្មវិធី​ Google Play Store ចុច​ពាក្យ​ Play Store នៅ​ផ្នែក​ខាង​លើ​ជ្រុង​ខាង​ឆ្វេង​ បន្ទាប់​វា​នឹង​លោត​ចេញ​ផ្ទាំង​មួយ​ រួច​អ្នក​ត្រូវ​រើស​យក​ពាក្យ​ Setting បន្ទាប់​រើស​យក​ពាក្យ​ Auto-Update apps ពេល​នោះ​នឹង​លោត​ផ្ទាំង​មួយ​ទៀត​មាន​បី​ជំរើស​ក្នុង​ការ​អាប់ដេត​ ទី1.បិទ​ការ​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្តិ ទី2.ការ​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្ថិ​គ្រប់​ពេល​ឲ្យ​តែ​ភ្ជាប់​អ៊ីនធើណេត និងទី3.ការ​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ដែល​មាន​ Wifi តែ​ប៉ុណ្ណោះ។ អ្នក​ត្រូវ​យក​ជំរើស​ទី1​ ដើម្បី​បិទ​ការ​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្តិ​ទាំង​អស់​នៅ​លើ​ឧបករណ៍​របស់​ អ្នក។
1ជ្រើសរើស setting
1ជ្រើសរើស Auto-Update apps
11

ណែនាំដំឡើង Android 4.4 KitKat

ណែនាំដំឡើង Android 4.4 KitKat លើកុំព្យូទ័រមេរៀននេះ យើងនឹងប្រើ version ថ្មីដើម្បីបង្កើត Android-x86 លើ កុំព្យូទ័រ Intel x86 ដែលជា version ថ្មីបង្កើតលើ Android ទើប ដាក់លើ Android-x86 គឺមានឈ្មោះ KitKat វាងាយស្រួលដំឡើង។
1- ជា file ISO របស់ Android-x86 ដោនឡូតនៅទីនេះ ចុចដោយឡូត
– ប្រើ USB ដែលមានទំហំប្រហែល 4GB។
– space សម្រាប់ប្រើផ្ទុក SO ពេលដំឡើង យ៉ាងតិចបំផុត 2GB, Jelly Bean 4.2 និង 4.3។
– កម្មវិធី UNetbootin ប្រើសម្រាប់ boot អោយ USB ចុចដោយឡូតអនុវត្តន៍:boot ចូល UNetbootin ជ្រើសរើសសញ្ញាក្នុង Diskimage អោយចូលក្នុង ISO ដែលទើបដោនឡូត Android-x86។
1ចុចលើ OK ដើម្បីចាប់ផ្តើម UNetbootin ចូលក្នុង ISO ពី USB ដែលបានបង្កើត Boot ចូលពី USB
1ក្រោយពីបាន boot ចូលពី USB ក្រោយពេលចូល boot ពីUSB លោកអ្នកចុចលើ Install Android x86 to hard disk
1ជំហានបន្ទាប់ជ្រើសរើសដំឡើង Android-x86 ប្រសិនបើចង់ដំឡើង ក្នុង drive ផ្សេងចូរ format ពេលនេះតែម្តង។ រួចហើយដំឡើង GRUB Bootloader ចុចលើ Yes។
1ក្រោយពីដំឡើងរួចជ្រើសរើស Run Android-x86 ពេលនោះ ចូលដល់ OS Android
1

Galaxy Alpha ធ្វើដូច iPhone 5s

លួចចម្លងគ្នារវាង Galaxy Alpha Vs iPhone 5s
ប្រិយមិត្តប្រាកដជាបានស្គាល់នៅម៉ូឌែលស្មាតហ្វូនទាំងពីរនេះរួមកហើយ តែចង់ឃើញដែរទេ នៅ ការប្រៀបធៀបគ្នាទាំងរូបរាង និងលក្ខណៈសម្បត្តិរបស់វា។ ស្មាតហ្វូន RAM 2GB Vs 1GB តើវាខុសគ្នា យ៉ាងណាខ្លះ? Alpha មើលទៅលេងរូបលេងរាង មិនចាញ់ 5s ប៉ុន្មានទេ សម្រាប់ទំហំ Alpha សុំឈ្នះ s5 វិញហើយដោយឡែកក៏មានចំណុចជាច្រើនទៀតដែលអ្នកទាំងអស់គ្នាពុំទាន់បាន ដឹង។ ដូច្នេះហើយ ទៅមើលការ Upload របស់ Mobile World Channel ដែលនឹងមាននៅខាងក្រោមទាំងអស់គ្នា:
iPhone 5siPhone 5s

១០ យ៉ាង​អោយ Smartphone ​​​លឿន​

១០ យ៉ាង​ធ្វើអោយ Smartphone ​​ដំណើរការ​លឿន​ជាង​មុន
iPhone 5s១)
​រក្សា​ទម្លាប់​សាក​ថ្ម​ស្មាតហ្វូន​ឱ្យ​ពេញ​ហើយ​​ចាំ​ប្រើ (Keep it Fully Charged)៖
អ្នក​ប្រើ​តែង​ចង់​បាន​ស្មាតហ្វូន Android ណា​ដែល​មាន​ល្បឿន​ដំណើរការ​លឿន ហើយ​សាក​ថ្ម​ពេញ​ប្រើប្រាស់​បាន​រយៈពេល​យូរ។ បើ​ស្មាតហ្វូន​ស៊េរី​ខ្ពស់ ប្រើ​ប្រហែល​មួយ​ថ្ងៃ​ពេញ យប់​ឡើង​ប្រាកដ​ជា​ត្រូវ​យក​មក​ដោត​ឌុយ​បញ្ចូល​ថ្ម​វិញ​មិន​ខាន។ ដូច្នេះ​ចូល​ចាំ​ថា មិន​គួរ​ប្រើ​រហូត​ដល់​ស្មាតហ្វូន​អស់​ថ្ម​រលីង រលត់​នោះ​ទេ ព្រោះ​នាំ​ឱ្យ​ថ្ម​ឆាប់​ខូច។
អ្នក​ប្រើ​មួយ​ចំនួន​សូម្បី​តែ​ថ្ម​ចាប់​ផ្ដើម​មាន​បញ្ហា ឬ​ខូច​ក៏​មិន​ចាប់​អារម្មណ៍​​ផង ដូច្នេះ​វា​ធ្វើ​ឱ្យ​ស្មាតហ្វូន​របស់​អ្នក​ងាកៗ​ឆាប់​អស់​ថ្ម (ថ្ម​លែង​កាន់) ដូច្នេះ​តម្រូវ​ឱ្យ​យក​ទៅ​សាក​ឡើង​វិញ អាច​មាន​ចំនួន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។ បែបនេះ នឹង​ធ្វើ​ឱ្យ​ស្មាតហ្វូន​ក្ដៅ ហើយ​ស្មាតហ្វូន​ក្ដៅ និង​ទំហំ​ទំនេរ​របស់​អង្គ​ចងចាំ​នឹង​ថយ​ចុះ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ដំណើរការ​យឺត​បាន។
មិន​តែ​ប៉ុណ្ណោះ ប្រសិន​ប៉ះពាល់​ដល់​ទំហំ​ទំនេរ (Storage capacity) នោះ​អាយុកាល​នៃ​ការ​ប្រើប្រាស់​ស្មាតហ្វូន​នឹង​ថយ​ចុះ​ផង​ដែរ។ ថ្ម​ប្រភេទ​លីចូម​អ៊ីយ៉ុង ជាទូទៅ​មាន​គុណភាព​អាច​ប្រើ​ចន្លោះ​ពី ៣ ទៅ​ ៥ឆ្នាំ​អាស្រ័យ​លើ​ការ​ចេះ​ថែម​ទាំ។ ប្រសិន​ការ​ប្រើ មាន​សីតុណ្ហភាព​ទូទៅ 32F ឬ 0Cº អង្គ​ចងចាំ​អាច​បាត់បង់​សមត្ថភាព​ផ្ទុក ៦% ប្រសិន​ប្រើ​ក្នុង​សីតុណ្ហភាព ២៥​អង្សា នោះ​អង្គ​ចងចាំ​នឹង​បាត់បង់​សមត្ថភាព​ផ្ទុក ២០% ហើយ​បើ​ប្រើ​ក្នុង​សីតុណ្ហភាព​ក្ដៅ​រហូត ៤០​អង្សា ថ្ម​នឹង​ឆាប់​បាត់បង់​សមត្ថភាព​ផ្ទុក ៣៥%។
២) ប្រើ​​កម្មវិធី​គ្រប់គ្រង​អង្គ​ចងចាំ​ឱ្យ​បាន​ល្អ (Get Memory Management Software)៖
អ្នក​ប្រើ​អាច​ទាញ​យក (download) និង​ដំឡើង​ប្រភេទ​កម្មវិធី​មាន​មុខងារ​គ្រប់គ្រង​អង្គ​ចងចាំ (Memory) ឥត​គិត​ថ្លៃ ឬ​តម្លៃ​ធូរ​ថ្លៃ​បំផុត ដើម្បី​ប្រើ​នៅ​លើ​ស្មាតហ្វូន។ កម្មវិធី​ទាំង​នោះ restore ទំហំ​អង្គ​ចងចាំ​មិន​ឱ្យ​បាត់បង់​ដោយ​ធ្វើ defragmenting លើ Hard Drive ឬ​អាច​ស្វែងរក​មក​វិញ​នូវ​ឯកសារ​ដែល​បាន​លុប។
Defragmentation ថែមទាំង​អាច​ជួយ​ដល់​ល្បឿន​ដំណើរការ​ស្មាតហ្វូន​ប្រើ Android បាន​មួយ​កម្រិត​ដែរ។ ក្រោយ​ពី​ដំឡើង​កម្មវិធី​ប្រភេទ​នេះ​ហើយ អ្នក​ប្រើ​អាច​បើក​ប្រើ app គ្រប់​ពេល ដើម្បី​ធ្វើ​ឱ្យ​អង្គ​ចងចាំ​មាន space ធំ (free up memory)។
៣) បិទ​រាល់​កម្មវិធី​ណា​ដែល​មិន​ប្រើ និង​ដំណើរការ (Close Unused Apps and Processes)៖
ស្មាតហ្វូន​មិន​ដូច​ជា Desktop Computer នោះ​ទេ គឺ​ពុំ​មាន​អនុភាព​ដំណើរការ​ខ្លាំង​ដូច​កុំព្យូទ័រ​ឡើយ។ ដូច្នេះ​ហើយ ទើប​ពេល​ដំណើរការ​កម្មវិធី​ច្រើន​លើ​ស្មាតហ្វូន នឹង​ធ្វើ​ឱ្យ​ដំណើរការ​យឺត។ ដើម្បី​ជៀសវាង​ល្បឿន​យឺត អ្នក​អាច​បិទ (close) កម្មវិធី​មួយ​ចំនួន​មិន​ចាំបាច់​ប្រើ​ដែល​ដំណើរការ​ជា​លក្ខណៈ​ស្ថិត​នៅ Background។
អ្នក​ប្រើ​ថែមទាំង​អាច​បិទ​ផ្ដាច់ (end) process ដែល​កំពុង​ដំណើរការ​ជា​លក្ខណៈ Background នៅ​លើ​ស្មាតហ្វូន​បាន ដោយ​ប្រើ​ប្រភេទ​កម្មវិធី background task killer ដូច​ជា Advance Task Killer ជាដើម។ កម្មវិធី​ទាំង​អស់​នេះ ងាយស្រួល​ទាញ​យក (download) និង​ប្រើប្រាស់។ វា​មាន​មុខងារ​ដូច​នឹង task manager នៅ​លើ desktop ឬ laptop អីចឹង គឺ​អាច​បិទ background process នៅ​ពេល​ជាប់​ដំណើរការ​ច្រើន​ដែល​ធ្វើ​ឱ្យ​កុំព្យូទ័រ​ដំណើរការ​យឺត។
៤) លុប​ឯកសារ​ផ្ទុក (Cache) របស់​កម្មវិធី Browser (Clear the Browser Cache)៖
ការ​ប្រើ​កម្មវិធី Browser នៅ​លើ​ស្មាតហ្វូន​រយៈពេល​យូរៗ​ទៅ ឯកសារ​នឹង​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​លើ​អង្គ​ចងចាំ។ អង្គ​ចងចាំ​ដែល​រក្សា​ទុក browser cache ច្រើន​ពេក នឹង​ធ្វើ​ឱ្យ​ល្បឿន​ដំណើរការ​របស់​ទូរស័ព្ទ​យឺត​ជាង​មុន មិន​ត្រឹមតែ​នៅ​លើ Browser ប៉ុណ្ណោះ​ទេ។ ដូច្នេះ អ្នក​ប្រើ​គួរ​លុប Browser Cache ដោយ​ចូល​ទៅ​ម៉ឺនុយ Menu → Options → Settings រួច​ចុច​លើ​ប៊ូតុង Clear Cache។
៥) លុប Cookies និង​កម្មវិធី​ដែល​មិន​ប្រើ ឬ​ឯកសារ​តន្ត្រី (Delete Cookies and Unused Programs or Media)៖
នៅ​លើ​ស្មាតហ្វូន Android គេ​អាច​រក្សាទុក​ឯកសារ​ជា​ច្រើន​ប្រភេទ​ខុសៗ​គ្នា ដែល​មាន​ទម្រង់​ជា កម្មវិធី (software app), ឯកសារ (file) និង​វីដេអូ​ជា​ដើម។ ភាគច្រើន​របស់​ទាំង​នេះ​ស្ថិត​ក្នុង Gallery របស់​ទូរស័ព្ទ ឬ​នៅ​លើ​អេក្រង់ main screen ហើយ​ប្រភេទ​ព័ត៌មាន​ផ្សេង​ទៀត​អាច​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ទូរស័ព្ទ​ដោយ​ ស្វ័យប្រវត្តិ​ក្រោយ​ពេល​ដំឡើង​កម្មវិធី​ក្នុង​ទម្រង់​ជា Cookies។ Cookies គឺ​ជា​កម្មវិធី​ដែល​ត្រូវ​បាន​ដំឡើង​លើ browser ទូរស័ព្ទ ដើម្បី​តាមដាន history នៃ​សកម្មភាព​ចេញ​ចូល​គេហទំព័រ​ណាមួយ។ ឯកសារ និង​កម្មវិធី​ទាំង​នេះ នឹង​ត្រូវ​ចំណាយ​ទំហំ​ទំនេរ​ច្រើន​លើ​អង្គ​ចងចាំ ហើយ​យូរៗ​ទៅ​អង្គ​ចងចាំ​នឹង​អស់ space ពុំ​មាន​កន្លែង​ទំនេរ​សម្រាប់​រក្សា​តទៅទៀត ដែល​នឹង​នាំ​ឱ្យ​ដំណើរការ​យឺត។
ដូច្នេះ​អ្នក​គួរ​លុប cookies, app, និង​ឯកសារ​តន្ត្រី​ដែល​មិន​ចាំបាច់​លើ​ទូរស័ព្ទ​ចេញ ដើម្បី​ឱ្យ​មាន​ដំណើរការ​ល្អ​ឡើង​វិញ។
– របៀប​លុប Cookies
ចូល​ទៅ Menu → More Options → Settings → Clear all cookie data
– របៀប​លុប​កម្មវិធី
ចូល​ទៅ Settings → Applications → Manage Application → Downloaded apps បន្ទាប់​មក​រក​មើល​កម្មវិធី​ដែល​ចង់​លុប រួច​ចុច​លើ​ប៊ូតុង Uninstall។
– របៀប​លុប​ឯកសារ
ងាយស្រួល​ដោយ​គ្រាន់​តែ​ចូល​ទៅ Gallery រួច​រក​មើល​ឯកសារ​ដែល​ចង់​លុប ចុច​ពី​លើ​ឱ្យ​ជាប់ រួច​ចុច​លើ​ប៊ូតុង Delete។
៦) Format អង្គ​ចងចាំ (Perform Factory Reset)៖
ប្រសិន​ស្មាតហ្វូន​ដំណើរការ​ចេះ​តែ​រអាក់រអួល មាន​បញ្ហា​ច្រើន​នៅ​ពេល​នេះ គឺ​ដល់​ពេល​គួរ​តែ​ធ្វើ system restore ឬ Factory Reset ដែល​ច្រើន​តែ​ឮ​គេ​ថា “Format មេម៉ូរី​ម៉ាស៊ីន”។ នេះ​គឺ​ជា​គន្លឹះ​ចុងក្រោយ ប្រសិន​ដំណោះស្រាយ​ទាំងឡាយ​ខាង​លើ​ពុំ​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ។
៧) ធ្វើ​បច្ចុប្បន្នភាព​ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ស្មាតហ្វូន (Update your smartphone firmware)៖
ការ​ធ្វើ​បច្ចុប្បន្នភាព​លើ Firmware ក៏​អាច​ជួសជុល​បញ្ហា error មួយ​ចំនួន​អ្នក​មិន​បាន​ដឹង ដែល​អាច​នាំ​ឱ្យ​ល្បឿន​ដំណើរការ​របស់​ស្មាតហ្វូន​យឺត តែ​អ្នក​មិន​បាន​ចាប់​អារម្មណ៍​។
៨) ឆែក​មើល​ទំហំ​ទំនេរ​លើ​អង្គ​ចងចាំ​របស់​ម៉ាស៊ីន (Check the internal memory space)៖
ប្រសិន​បាន​ដឹង​ថា ទំហំ​អង្គ​ចងចាំ​នៅ​សល់​តិច គួរ​រក​វិធី​យ៉ាងណា ធ្វើ​ឱ្យ​សល់​ទំហំ​ទំនេរ​ច្រើន​វិញ បើ​មិន​ដូច្នោះ​ល្បឿន​ដំណើរការ​នឹង​ចុះ​ខ្សោយ។ វិធី​ដ៏​សាមញ្ញ​មួយ អ្នក​អាច​ប្ដូរ​ទីតាំង​រក្សាទុក​ឯកសារ​ដូច​ជា រូបថត ឯកសារ mp3 វីដេអូ និង​ផ្សេងៗ​ទៀត ទៅ​ទុក​ក្នុង​មេម៉ូរី​កាត (microSD) វិញ។ ទោះជា​យ៉ាងណា ស្មាតហ្វូន​ស៊េរី​ទាប​មួយ​ចំនួន មាន​អង្គ​ចងចាំ​ម៉ាស៊ីន​តូច​ស្រាប់​ទៅ​ហើយ ទោះ​បី​ខំ​ផ្លាស់ប្ដូរ​ឯកសារ​ទៅ​ដាក់​ក្នុង​កាត SD វិញ ក៏​នៅតែ​មិន​អាច​ជួយ​បាន​ច្រើន​នោះ​ទេ។
៩) ស្វែងរក​កម្មវិធី​មាន​ប្រយោជន៍​នៅ​លើ Play Store ដែល​អាច​ជួយ​បង្កើន​ល្បឿន​ស្មាតហ្វូន (Search the Play Store for useful applications)៖
ខាង​ក្រោម​នេះ គឺ​ជា​ឈ្មោះ​កម្មវិធី​ខ្លះៗ​ដែល​មាន​ប្រយោជន៍​អាច​ជួយ​ឱ្យ​ស្មាតហ្វូន​ដំណើរការ​លឿន​ជាង​មុន​គ្រាន់​បើ៖
– កម្មវិធី auto task killer៖ ជួយ​សម្លាប់ (kill) កម្មវិធី​ក្នុង​រយៈពេល​រហ័ស​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ។ វា​អាច​ជួយ​បង្កើន​ទំហំ RAM ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ម៉ាស៊ីន​ដំណើរការ​បាន​ធូរ លឿន​ជាង​មុន។
– ជ្រើសរើស​កម្មវិធី antivirus ល្អ​មួយ​យក​មក​ប្រើ៖ ដើម្បី​សុវត្ថិភាព មិន​ឱ្យ​មេរោគ malware ឆ្លង​ចូល ដែល​អ្នក​ឱ្យ​ស្មាតហ្វូន​យឺត។
– ប្រភេទ​កម្មវិធី start up manager៖ អាច​ឱ្យ​អ្នក​បញ្ឈប់ (stop) ដំណើរការ​កម្មវិធី​មួយ​ចំនួន ពី​ដំណាក់កាល​ចាប់ផ្ដើម​ដំណើរការ​ទូរស័ព្ទ (starting up) ដោយ​ស្វ័យប្រវត្តិ​ក្រោយ​ពី​ចុច​ប៊ូតុង Power។
– កម្មវិធី Juice defender៖ ជួយ​ឱ្យ​ថ្ម​ទូរស័ព្ទ​ប្រើ​បាន​យូរ ព្រោះ​មាន​មុខងារ​បញ្ឈប់ service និង application។
– កម្មវិធី Apps to SD Card៖ ប្រើ​សម្រាប់​ផ្លាស់ប្ដូរ (move) កម្មវិធី​មួយ​ចំនួន​ពី​អង្គ​ចងចាំ​ម៉ាស៊ីន​
ទៅ​កាត microSD។ នេះ​ក៏​អាច​ជួយ​បង្កើន​ល្បឿន​ទូរស័ព្ទ​បាន​មួយ​ផ្នែក​ផង​ដែរ។
– កម្មវិធី Spare parts៖ អាច​ឱ្យ​អ្នក​ប្រើ​ settings ច្រើន ក្នុង​ការ configure ទូរស័ព្ទ ដូច​ជា Faster window និង transition animation។
៩) ចាប់​ផ្ដើម​ដំណើរការ​ស្មាតហ្វូន​ម្ដង​ទៀត (Restart the phone)៖
ជា​វិធីសាស្ត្រ​បណ្ដោះអាសន្ន​ប្រើ​បាន​មួយ​គ្រាៗ ព្រោះ​នៅ​ពេល​អ្នក​ប្រើ​ទូរស័ព្ទ​រយៈពេល​យូរ​មិន​ដែល​បិទ ឬ restart នោះ​នឹង​នាំ​ឱ្យ​ជាប់ service និង​ដំណើរការ process ច្រើន។ ដូច្នេះ​គួរ​តែ​បិទ ឬ restart ក្នុង​រយៈពេល​កំណត់​មួយ​អាច​ជា ១សប្ដាហ៍​ម្ដង​យ៉ាង​យូរ។
១០) Format អង្គ​ចងចាំ (Perform Factory Reset)៖
ប្រសិន​ស្មាតហ្វូន​ដំណើរការ​ចេះ​តែ​រអាក់រអួល មាន​បញ្ហា​ច្រើន​នៅ​ពេល​នេះ គឺ​ដល់​ពេល​គួរ​តែ​ធ្វើ system restore ឬ Factory Reset ដែល​ច្រើន​តែ​ឮ​គេ​ថា “Format មេម៉ូរី​ម៉ាស៊ីន”។ នេះ​គឺ​ជា​គន្លឹះ​ចុងក្រោយ ប្រសិន​ដំណោះស្រាយ​ទាំងឡាយ​ខាង​លើ​ពុំ​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ៕

ប្រតិបត្តិការ​ Android Wear ​​នាឡិកា

ប្រតិបត្តិការ​ដំបូង Android Wear សម្រាប់​ប្រើ​នៅ​លើ​នាឡិកាដៃ​ឆ្លាតវៃ
1ក្រោយ​មាន​របាយការណ៍​ជា​ច្រើន​ថា Google នឹង​ប្រឡូក​ខ្លួន​ប្រកួតប្រជែង​ទីផ្សារ​នាឡិកាដៃ​ឆ្លាតវៃ ទីបំផុត​នៅ​ក្នុង​ព្រឹត្តិការណ៍​របស់​ខ្លួន Input/Output ក្រុមហ៊ុន​អ៊ីនធឺណិត​យក្ស​នេះ​ពិត​ជា​បង្ហាញ​ដល់​សាធារណជន​បាន​ឃើញ​មែន។ នាឡិកា​ដំបូង​ចំនួន​ពីរ​ដែល​នឹង​បំពាក់​ប្រព័ន្ធ​ប្រតិបត្តិការ Google Android Wear នេះ គឺ LG G Watch និង Samsung Gear Live។
1ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី Android Wear សម្រាប់​ដំណើរការ​ជាមួយ​នាឡិកា ត្រូវ​បាន​បំបាក់​មុខងារ​ពិសេសៗ អាច​ឱ្យ​អ្នក​ប្រើ បដិសេធ​ការ​ខល​ទូរស័ព្ទ​ចូល (reject) តាមដាន​សុខភាព​ជាប់លាប់ ទទួល​ការ​ហៅ​ចូល​ទូរស័ព្ទ​ដោយ​ប្រើ​សំឡេង​បញ្ជា ប៉ាន់ប្រមាណ​រយៈពេល​ធ្វើដំណើរ ធ្វើ​កាលវិភាគ​ណាត់ជួប និង​រក្សាទុក​គម្រោង​ធ្វើ​ដំណើរ។
Web IT2 copyក្រុមហ៊ុន LG បាន​និយាយ​ថា នាឡិកា G Watch របស់​ខ្លួន​មាន​តម្លៃ ២២៩ដុល្លារ​អាមេរិក នឹង​ចាប់​ផ្ដើម​លក់​លើ​បណ្ដា​ប្រទេស​ចំនួន ១២ ដែល​ក្នុង​នោះ​មាន អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និង​ជប៉ុន​ជា​ដើម នៅ​ថ្ងៃ​ទី៧ ខែ​កក្កដា​ក្រោយ​នេះ។
លក្ខណៈ​សម្បត្តិ​នៅ​លើ G Watch រួម​មាន​ អេក្រង់​ទំហំ ១,៦៥អ៊ីញ resolution ២៨០ x ២៨០ ភិចហ្សែល បំពាក់​អង្គ​ប្រតិបត្តិ​ល្បឿន 1.2GHz Qualcomm Snapdragon 400 មាន RAM ទំហំ 512GB អង្គ​ចងចាំ 512MB តំណភ្ជាប់ Bluetooth v4.0 ​កម្រិត​ថាមពល​ថ្ម 400mAh ហើយ​មាន​បច្ចេកវិទ្យា​មិន​ចូល​ទឹក មិន​ចូល​ធូលី​។
ចំណែក​ក្រុមហ៊ុន Samsung បាន​ឱ្យ​ដឹង​អំពី​នាឡិកា​ចេញ​ថ្មី Gear Live របស់​ខ្លួន​ដែរ​ថា នឹង​ចេញ​លក់​ថ្ងៃ​ទី៧ ខែ​កក្កដា​ក្រោយ​នេះ​ក្នុង​តម្លៃ ១៩៩ដុល្លារ​អាមេរិក មាន​លក្ខណៈ សម្បត្តិ​អាច​ភ្ជាប់​ជាមួយ​ឧបករណ៍​អេឡិចត្រូនិក​ដំណើរការ​ចាប់​ ពី​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.3 ឡើង​ទៅ។
ក្រៅ​ពី​នេះ Gear Live មាន​អេក្រង់ Super AMOLED ទំហំ ១,៦៣អ៊ីញ resolution ៣២០ x ៣២០ ភិចហ្សែល បំពាក់​អង្គ​ប្រតិបត្តិ​ល្បឿន 1.2GHz RAM ទំហំ 512GB ហើយ​មាន​អង្គ​ចងចាំ 4GB។ នាឡិកា​នេះ​គាំទ្រ Bluetooth v.40 LE ភ្ជាប់​បច្ចេកវិទ្យា​មិន​ចូល​ទឹក មិន​ចូល​ធូលី កម្រិត​ថាមពល​ថ្ម 300mAh។ លក្ខណៈ​ពិសេស​ដែល​ភ្ជាប់​ជា​មួយ​ស្មាតហ្វូន​គឺ​ដើម្បី​ក្រើនរំលឹក​អ្នក​ប្រើ ​ឱ្យ​ដឹង​ថា​មាន សារ អ៊ីមែល និង​ជា​ច្រើន​ទៀត​ពី ​ទូរស័ព្ទ ហើយ​ក៏​មាន​បញ្ចូល​មុខងារ​ត្រួតពិនិត្យ​ចង្វាក់​បេះដូង។
ចំណែក Google បាន​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​សម្រាប់​នាឡិកា​ឆ្លាតវៃ​គឺ Android Wear។ អ្នក​ប្រើ​អាច​ទទួល​បាន​ការ​ដាស់តឿន ដូច​ជា ការ​ធ្វើ​ដំណើរ ឬ អាកាសធាតុ​ដែល​នឹង​មក​ដល់​នា​ពេល​ឆាប់​ៗ​នេះ ហើយ​ក៏​មាន​កម្មវិធី​បើក​វែបសាយ Chrome ដូច​នៅ​លើ desktop និង​មុខងារ​មួយ​ចំនួន​ទៀត។
Google បាន​ឱ្យ​ដឹង​ថា ចំណែក​នាឡិកា​ឆ្លាតវៃ​ដែល​មាន​មុខ​មូល Moto 360 នឹង​មិន​ទាន់​ចេញ​ពេល​នេះ​ទេ គឺ​រង់ចាំ​រហូត​ដល់​ចុង​រដូវ​ក្ដៅ (អំឡុង​ខែ​សីហា ដល់​កុម្ភៈ​ឆ្នាំ​ក្រោយ)។ ក្រុមហ៊ុន Motorola Motility ដែល​ស្ថិត​ក្រោម Google ពេល​នេះ​កំពុង​ស្ថិត​ក្នុង​​ដំណាក់កាល​ទិញ​លក់​ឱ្យ​ទៅ Lenovo។
អ្នក​វិភាគ​បាន​និយាយ​ថា ការ​បោះជំហាន​លើ​យុទ្ធសាស្ត្រ​ថ្មី​នេះ អាច​ជំរុញ​ការ​លក់​របស់​ក្រុមហ៊ុន Google បន្ថែម​ទៀត។ លោក Steffen Sorrell មក​ពី​ស្ថាប័ន​ស្រាវជ្រាវ Juniper Research បាន​ប្រាប់​ទូរទស្សន៍ BBC ថា៖ «បញ្ហា​នៅ​នឹង​នាឡិកា ដែល​គេ​នាំគ្នា​ផលិត​មក​មិន​ទាន់​ចាត់​ទុក​លក្ខណៈសម្បត្តិ​ឯកទេស​ច្បាស់លាស់ ​នៅ​ឡើយ តើ​គឺ​ជា​ស្មាតហ្វូន​ដែល​ឌីហ្សាញ​យក​មក​ពាក់​នៅ​លើ​កដៃ ឬ​ជា​ឧបករណ៍​បន្សំ​យ៉ាងណា»៕​

ថត​សំឡេង​លើ​ឧបករណ៍​ Android

ក្នុង​​ការ​សិក្សា​​ ដូច​ជា​ការ​ស្ដាប់​គ្រូ​ពន្យល់ និង​ការ​ចូល​រួម​កម្មវិធី​ផ្សេងៗ​ យើង​ឃើញ​ថា មាន​ពាក្យ​សំដី​ជា​ច្រើន​​សុទ្ធ​តែ​​មាន​អត្ថប្រយោជន៍ ដើម្បី​ឲ្យ​យើង​ចង​ចាំ​ទុក ។ ​ប៉ុន្តែ​យើង​នឹង​មិន​អាច​​​ចាំ​បាន​នូវ​ពាក្យ​សំដី​ទាំង​នោះ​បាន​ទាំង​អស់​ នោះ​ទេ ​ដូច្នេះ​យើង​ត្រូវ​ថត​សំឡេង​ទាំង​នោះ ​ទុក ដើម្បី​ជា​មេរៀន ក៏​ដូច​ជា​ឯកសារ​សម្រាប់​ថ្ងៃ​មុខ ។ បច្ចុប្បន្ន​ឧបករណ៍​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android មាន​ដូច​ជា ​ទូរស័ព្ទ​ទំនើប និង​កុំព្យូទ័រ​បន្ទះ​ស្ដើង​ មាន​​​អ្នក​ប្រើ​ប្រាស់​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​សព្វ​ថ្ងៃ ។ ប៉ុន្តែ​អ្វី​ដែល​ខុស​ប្លែក​ពី​ទូរស័ព្ទ​ដែល​​អ្នក​ធ្លាប់​ប្រើ​ពី​មុន​ ​គឺ​ឧបករណ៍​ទាំង​នេះ មិន​ត្រូវ​បាន​ភ្ជាប់​ជា​មួយ​នឹង​​​កម្មវិធី​ថត​ជា​សំឡេង​នោះ​ទេ ។
ដោយ​យោង​តាម​តម្រូវ​ការ​នៃ​កម្មវិធី​ថត​សំឡេង​នៅ​ក្នុង​ទូរស័ព្ទ Android ពេល​នេះ​ យើង​ខ្ញុំ​សូម​នាំ​យក​នូវ​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា “Voice Record”​ ដែល​​អាច​ជួយ​លោក​អ្នក​បាន​យ៉ាង​ងាយ​ស្រួល​សម្រាប់​ការ​ថត​សំឡេង​​នៅ​លើ​​ ឧបករណ៍​​ប្រភេទ​នេះ ។ កម្មវិធី “Voice Record” មាន​ទំហំ​ត្រឹម​តែ​​ 372k ប៉ុណ្ណោះ​ដែល​​​មិន​ធ្វើ​ឲ្យ​ខាត​ទំហំ​ផ្ទុក​ឯកសារ​នូវ​​​​ឧបករណ៍​​របស់​​​ អ្នក​​​ ។
វិធី​ដំឡើង​កម្មវិធី “Voice Record” លើ​ឧបករណ៍ Android ៖
​​ចូល​ទៅ​កាន់​កម្មវិធី “Play Store” រួច​រក​ពាក្យ “Voice Record” ឬ​ចុច​លើ​តំណ​ភ្ជាប់​​ខាង​ក្រោម
1បន្ទាប់​មក​សូម​ចុច​យក​ Button “Install”
1សូម​បញ្ជាក់​ថា ដើម្បី​​ទាញ​យក​កម្មវិធី​​ពី Google Play បាន​​​ ឧបករណ៍​អ្នក​ត្រូវ​មាន​ចុះ​ឈ្មោះ​ប្រើ​ជា​មួយ​នឹង Gmail ជា​មុន​សិន ​និង​​ត្រូវ​​មាន​​អ៊ីនធឺណិត​ប្រើ​ផង​ដែរ ។
របៀប​ប្រើ​កម្មវិធី “Voice Record” ៖
  • ​បើក​កម្មវិធី “Voice Record”
  • ចុច​យក​ Button “Record” ដើម្បី​ថត​សំឡេង
1
  • បន្ទាប់​មក​ចុច​លើ Button “Stop” ដើម្បី​បញ្ឈប់​ការ​ថត
  • ​ដាក់​ឈ្មោះ​ឲ្យ​សំឡេង​ដែល​បាន​ថត រួច​ចុច​លើ Button “Save” ដើម្បី​រួច​​រក្សា​ទុក​​​
1

បញ្ជារទូរស័ព្ទ តាមកុំព្យូទ័រ

1អ្នកអាចបញ្ជារ ក៏ដូចជាគ្រប់គ្រងទូរស័ព្ទ តាមអ្វីដែលអ្នកចង់ ដោយប្រើប្រាស់កុំព្យូទ័ររបស់អ្នក។ ចង់ដឹងដែរទេ! ថាមានវិធី អាថ៏កំបាំងអ្វី សំរាប់ការធ្វើដូច្នេះបាន? ជាមួយនឹង ម៉ូបូជេនី(MoboGenie) អាចអោយអ្នក បញ្ជារ ក៏ដូចជាគ្រប់គ្រងទូរស័ព្ទ បានយ៉ាងច្រើនមុខងារ តាមរយៈកុំព្យូទ័ររបស់អ្នក រូមមានដូចជា៖
– រៀបចំចាត់ចែង កម្មវិធីនៅលើទូរស័ព្ទរបស់អ្នក(ដូចជា៖ ដំឡើង, លុបចោល, កំនែប្រែជំនាន់ថ្មី (Update)
– រៀបចំចាត់ចែង Contacts របស់អ្នក(ដូចជា៖ បង្កើត Contacts ថ្មី, លុប Contacts ចាស់ចោល, Import និង Export Contacts ជាដើម)
– រៀបចំចាត់ចែង ការកំសាន្តរបស់អ្នក (ដូចជា៖ ទាញយក វីដេអូ, ចំរៀង, រូបភាព, ហ្គេម ថ្មីៗយ៉ាងច្រើន)
– រៀបចំចាត់ចែង សាររបស់អ្នក(ដូចជា៖ ផ្ងើសារមួយ ឬ ច្រើនក្នុងពេលតែមួយ, លុបសារ, Import & Export សារ)
– Backup នឹង Restore នូវទិនន្ន័យក្នុងទូរស័ព្ទរបស់អ្នក
តំរូវការ
– កុំព្យូទ័រ ប្រើប្រព័ន្ធប្រតិបត្តិការណ៏ វិនដូវ(Window XP, 2003, Vista, 7, 8)
– ទូរស័ព្ទ ប្រើប្រព័ន្ធប្រតិបត្តិការណ៏ អេនដ្រយ(Android OS)
– កុំព្យូទ័រ មានអ៊ីនធឺណែត
អនុវត្តន៏
ចុចទីនេះ ដើម្បីទាញយកកម្មវិធី ម៉ូបូជេនីមកដំឡើងលើកុំព្យូទ័រ។
1២ ក្រោយពីដំឡើងចប់ហើយ សូមដោតខ្សែ USB ភ្ជាប់ពីទូរស័ព្ទ មកកាន់កុំព្យូទ័ររបស់អ្នក។ ហើយចូលទៅបើក USB Debugging នៅក្នុងទូរស័ព្ទរបស់អ្នកដូចខាងក្រោម៖
Settings –> Developer Options –> USB Debugging
1
៣ បើកកម្មវិធី ម៉ូបូជេនី ដែអ្នកទើបតែដំឡើងហើយ។ បន្ទាប់មកទៀត វានឹង ដំឡើង Driver ដើម្បីអោយកុំព្យូទ័រ ស្គាល់ទូរស័ព្ទរបស់អ្នក ដោយស្វ័យប្រវត្តិ។ សូមរងចាំបន្តិចសំរាប់ការកំនត់លើកដំបូងនេះ។
1
៤ ក្រោយពីភ្ជាប់បានជោគជ័យហើយ អ្នកនឹងទទួលបានផ្ទាំងដូចខាងក្រោម ហើយមានបង្ហាញឃ្លាថា Phone Connected នៅខាងស្តាំផ្នែកខាងក្រោម នៃផ្ទាំងរបស់ ម៉ូបូជេនី។
1

Web IT CAMBO-02-2014

Android ដំណើរ​ការ​លើ​កុំព្យូទ័រ​

Web IT CAMBO-20-2-2014 copyAndroid អាច​ដំណើរ​ការ​នៅលើ Virtual Machine ដូចទៅ នឹង Operating System ផ្សេងៗ ​ទៀតដែរ ដែល​អាច​ឲ្យ​យើងរីក រាយ នឹងការ​ប្រើ​ប្រាស់​ជាមួយនឹង Android Applications បូករួមទាំង Interface យ៉ាង​ស្រស់​ស្អាត​និងគួរ​ឲ្យ​ទាក់ទាញ ។

តើត្រូវធ្វើដូចម្តេច ដើម្បី​ដំណើរ​ការ Android ​នៅលើ Virtual Machine ? ពីវិធីសាស្រ្ត​ក្នុង​ការ​ដំឡើង Android ​នៅលើ​កម្មវិធី
VirtualBox របស់​ក្រុមហ៊ុន Oracle ​ដែល​ជា​កម្មវិធី​ដំណើរ​ការ OS ផ្សេងៗ​ជា​លក្ខណៈ Virtual Machine ។
តើអ្នកត្រូវការអ្វី​ខ្លះ​សម្រាប់​ការ​ដំឡើង​នេះ ?
មុនពេល​ដែល​យើងចាប់ផ្តើម​ធ្វើការ​ដំឡើង យើងត្រូវមាន​កម្មវិធី VirtualBoxនិង Android-x86 ISO ជាមុនសិន ។
  • · ​ប្រសិនបើ​លោកអ្នក​មិនទាន់​មាន​កម្មវិធី VirtualBox ​នៅលើ​កុំព្យូទ័រ​របស់អ្នក​ទេ លោកអ្នក​អាច​ធ្វើការ download ដើម្បី​យកមក​ដំឡើង​បាន​តាមរយៈ​គេហទំព័រដូច​ខាងក្រោម​៖
https://www.virtualbox.org/wiki/Downloads

យើងអាច download យក Android-x86 ISO ពីគេហទំព័រដូច​ខាងក្រោម​៖
https://code.google.com/p/android-x86/downloads/list

បង្កើត Virtual Machine ​សម្រាប់ Android
យើងអាច​ដំណើរ​ការ​កម្មវិធី Virtual Box និង​បង្កើត Virtual Machine ថ្មីមួយ​សម្រាប់ Android ដោយចុច​ទៅលើ​ប៊ូតុង New នោះ ​វានឹង​បង្ហាញ​ផ្ទាំង​ថ្មីមួយ ដើម្បី​បង្កើត​ដោយ​គ្រាន់តែ​ធ្វើទៅ​តាមជំហ៊ាន បន្តបន្ទាប់របស់វា ហើយយើងអាច​កំណត់ hardware requirement ផ្សេងៗ​ទៅតាម​ OS ដូច​ខាងក្រោម ៖

  • · Memory Size: 512 MB

បន្ទាប់មក​សូមចាប់ផ្តើម​ដំណើរ​ការ Virtual Machine ​ដែល​យើងបាន​បង្កើត​មុននេះ ហើយ Browse ទៅរក Android-x86 ISO ​ដែល​យើងបាន download ហើយ ។
សូម​ជ្រើសរើស​យក Installation option រួចចុច Enter ដើម្បី​ចាប់ផ្តើម​ដំឡើង​ យើងចាំបាច់ត្រូវ​បង្កើត Partition ​សម្រាប់​ប្រព័ន្ធ Android ដោយ​ជ្រើសរើស​យក Create/Modify partitionsoption រួចចុច Enter

ជំហ៊ានបន្ទាប់សូម​ជ្រើសរើស​យក New option ដោយ​ប្រើ​ប្រាស់ arrow keys រួចចុច Enter ដើម្បី​បង្កើត Partition ថ្មីនៅ​ក្នុង Free Space

​បន្ទាប់មក​ទៀត សូម​ជ្រើសរើស​យក Primary option រួចចុច Enter ហើយសូមចុច Enter ម្តងទៀត ដើម្បី​បង្រួម​ទំហំ​ទាំងមូល​នៃ Virtual Disk ​ដែល​យើងបាន​បង្កើត ។

​នៅពេល​ចំណុច Highlight ស្ថិត​នៅលើ Bootable option សូមចុច Enter ដើម្បី​ឲ្យ Partition អាច​ដំណើរ​ការ Boot បាន ។ បន្ទាប់មក​ជ្រើសយក Write option រួចចុច Enter ដើម្បី​ដំណើរ​ការ write ​ទៅកាន់ Virtual Disk ពេលនោះយើងនឹង​តម្រូវ​ឲ្យ​វាយពាក្យ “yes” ហើយចុច Enter ម្តងទៀត ដើម្បី​ចាប់ផ្តើម​ដំណើរ​ការ write ។
1ចុងក្រោយ​ចូល​ទៅកាន់ Quit option ដើម្បី​ត្រឡប់​ទៅកាន់​ផ្ទាំង​ជ្រើសរើស Partition ​វិញ ។
​ ក្រឡេក​មកមើល​ផ្ទាំង​ជ្រើសរើស Partition យើងនឹងឃើញ​នូវ Partition ​ដែល​យើងបាន​បង្កើត​នៅ​ផ្នែក​ខាងលើ​គេ ដោយ​គ្រាន់តែ​ជ្រើសយក Partition នោះរួចចុច Enter ដើម្បី​ដំឡើង Android ​ទៅកាន់​វា ។
1សូម​ជ្រើសរើស​យក ext3 file system រួច​ជ្រើសរើស Yes ដើម្បី format partition
សម្រាប់​ផ្ទាំង​ខាងក្រោម​នេះសូម​ជ្រើសរើស​យក Yes ដើម្បី​ដំឡើង GRUB bootloader ហើយ​ជ្រើសរើស Yes ម្តងទៀត ដើម្បី​ដំឡើង /system directory ជា​លក្ខណៈ read-write
1នៅពេល​ដំណើរ​ការ​នៃការ​ដំឡើង​ត្រូវបាន​បញ្ចប់​ហើយនោះ យើងអាច​ធ្វើការ remove ISO file របស់ Android រួចហើយចាប់ផ្តើម reboot virtual machine ឡើងវិញ
1ពេលនេះយើងនឹងឃើញថា Android ​កំពុង​តែ​ដំណើរ​ការ​នៅលើ virtual machine នៅ​ក្នុង​កុំព្យូទ័រ​របស់យើង ។ ដូច​គ្នា​ទៅនឹង​ដំណើរ​ការ​នៅលើ Smartphone និង Tablet ​យ៉ាង​ដូច្នោះដែរគឺ​តម្រូវ​ឲ្យ​យើង​ដំណើរ​ការ Setup ​ដូចជា ការ​ប្រើ​ប្រាស់ Google Account, Wi-Fi Setup ​ដែល​យើងអាចរំលង​នូវ ចំណុច​ទាំងអស់​នេះបាន ។ ម្យ៉ាង​វិញទៀត Android នឹង​ទាញយក​ការ​ប្រើ​ប្រាស់ Network និង Internet Connection ផ្សេងៗ​តាមរយៈ virtual machine ។
ប្រសិនបើ mouse cursor ​មិនអាច​ធ្វើការ​បាន​នៅលើ virtual machine យើងអាចចុច​ទៅលើ Machine menu រួចហើយ ចុច លើ Disable Mouse Integrationនោះយើងនឹងអាច ​ប្រើ​ប្រាស់ mouse cursor ​នៅលើ virtual machine បាន ។ ផ្ទុយទៅ វិញយើង អាចចាកចេញពីការ​ប្រើ​ប្រាស់ mouse cursor ​នៅលើ virtual machine ​តាមរយៈ​ការ​ប្រើ​ប្រាស់ keyboard ដោយចុច លើប៊ូតុង Ctrl ​ផ្នែក​ខាង​ស្ដាំ​នៃ keyboard ។
បន្ទាប់ពី​ធ្វើការ​កំណត់ setting ផ្សេងៗ​ហើយនោះ យើងអាចចូល​ទៅកាន់​ Android ​ដែល​ដំណើរ​ការ​នៅលើ virtual machine
​ព្រមទាំង​អាច​ប្រើ​ប្រាស់​បានជាមួយ Google Applications ជា​ច្រើន​ដូចជាGmail, Maps, និង​ Play Store ​សម្រាប់​download apps
ផ្សេងៗ​ទៀតយកមក​ប្រើ​ប្រាស់

​កុំ​ព្យូ​ទ័​រ​ដៃ​ទៅ​ជា​ ​H​o​ts​p​o​t​

Web IT CAMBO-20-2-2014 copyនៅសណ្ឋាគារ ឬ​ផ្ទះសំណាក់​មួយ​ដែល​មិនមាន Wi-Fi ប្រើ គឺមាន​ត្រឹម​ខ្សែ​ភ្ជាប់​អ៊ិន​ធើ​ណែ​ត​ដោយផ្ទាល់​ទៅក្នុង​កុំព្យូទ័រ។ ដូច្នេះ វា​អាច​ប្រើ​បាន​ត្រឹម​មនុស្ស​ម្នាក់​តែប៉ុណ្ណោះ។ ចុះ​អ្នក​ផ្សេងទៀត​ដែល​ចង់​ប្រើ​នោះ​អាច​ប្រើ​បាន​យ៉ាងម៉េច? តើ​វា​មិនល្អ​ទេ​ឬ​បើសិនជា​លោកអ្នក​អាច​ចែកចាយ​អ៊ិន​ធើ​ណែ​ត​ពី​កុំព្យូទ័រ​ យួរដៃ​របស់​លោកអ្នក​ទៅកាន់​ឧបករណ៍​ចល័ត ផ្សេងៗដូចជា ទូរស័ព្ទ កុំព្យូទ័រ​យួរដៃ និង Tablet នោះ​ដោយ​ឱ្យ​កុំព្យូទ័រ​របស់លោក​អ្នក​ដើរតួ​ជា Wi-Fi Hotspot? ដើម្បី​ជា​ជំនួយ​ដល់​ប្រិយមិត្ត ទស្សនាវដ្ដី ទូរស័ព្ទ សូម​លើកយក​កម្មវិធី Connectify ដែលជា​កម្មវិធី​មួយ អាច​បំប្លែង​កុំព្យូទ័រ​យួរដៃ​របស់​លោកអ្នក​ឱ្យ​ក្លាយជា​ឧបករណ៍​ចែកចាយ​អ៊ិន ​ធើ​ណែ​ត​ឥត​ខ្សែ​ទៅកាន់​ឧបករណ៍​ចល័តផ្សេងៗបាន។
វិធី​អនុវត្ត៖
1- ដំបូង​ត្រូវ​ទាញយក​កម្មវិធី Connectify នៅលើ​គេហទំព័រ connectify.me និង​តំឡើង​នៅក្នុង​កុំព្យូទ័រ​យួរដៃ ឬ​កុំព្យូទ័រ​ដែលមាន​បច្ចេក​វិជ្ជា Wireless ហើយ​តំឡើង​វា​នៅលើ​កុំព្យូទ័រ​នោះ ហើយ​ធ្វើការ Restart កុំព្យូទ័រ​ជាមុនសិន។
2- បើក​កម្មវិធី Connectify ហើយ​កំណត់​ឈ្មោះ Hotspot តួអក្សរ​សម្ងាត់ និង​ប្រភេទ Network សម្រាប់​ឱ្យ​អ្នកដទៃ​ប្រើ ដោយ​ចុច​នៅក្នុង​ប៊ូ​តុង Settings ជាការ​ស្រេច។
1* បើសិនជា​លោកអ្នក​ប្រើ Connectify Lite (ជា​ប្រភេទ Free version) លោកអ្នក​អាច​ជ្រើសរើស​បានតែ​ប្រភេទ Network ឈ្មោះ wired internet connection តែមួយគត់។ តែ​បើសិនជា​លោកអ្នក​ប្រើ Connectify Pro (ជា​ប្រភេទ sell version) នោះ​វា​នឹង​ចាប់យក​ការប្រើប្រាស់​ដោយ​ស្វ័យប្រវត្តិ ភាគច្រើន​គេ​រើសយក Wi-Fi នៅក្នុង Internet to Share រូ​ច​ចុច Apply Setting ដើម្បី​សម្រេច​ការកំណត់។
3- ដើម្បី​បន្តឹង​សុវត្ថិភាព Network ឱ្យ​កាន់តែ​ប្រសើរឡើង លោកអ្នក​អាច​កំណត់ Secure Wi-Fi Networks ដោយ​ប្រើ WEP ឬ WPA2 encryption protocol ជាការ​ស្រេច។ ពេលនេះ លោកអ្នក​អាច​ប្រើ​អ៊ិន​ធើ​ណែ​ត​នៅលើ​ឧបករណ៍​ដទៃទៀត​បាន​ដោយ​ប្រើ Wi-Fi ហើយ។
4- ដើម្បី​ដឹងថា តើ​មាន​ម៉ាស៊ីន​ណាខ្លះ​កំពុង​ប្រើ​អ៊ិន​ធើ​ណែ​តរបស់​លោកអ្នក លោកអ្នក​អាច​ចុច​លើ​ប៊ូ​តុង Clients។ នៅក្នុង​ផ្នែក​នេះ លោកអ្នក​អាច​មើលឃើញ​ឈ្មោះ​ម៉ាស៊ីន​ទាំងអស់ និង​អាច​ចុច​បិទ​មិន​ឱ្យគេ​ប្រើ​បាន​ទៀត។
1បន្ថែម​ពី​ការចែក​អ៊ិន​ធើ​ណែ​ត​ដោយ​ប្រើ Wi-Fi នេះ Connectify Pro ក៏​អាច​ដើរតួ​ជា Local Sharing ដោយ​លោកអ្នក​អាច​ផ្ញើ​ឯកសារផ្សេងៗ ទៅឱ្យ​គ្នា​ដោយ​គ្រាន់តែ​បង្កើត Folder និង​ដាក់​ឯកសារ​នានា​ចូល ហើយ ​ទាញ Folder នោះ​ទៅ​ដាក់​ពីលើ​ឈ្មោះ​ម៉ាស៊ីន​ដែលមាន​នៅលើ​បញ្ជី Clients ភ្លាមនោះ វា​នឹង​ផ្ញើ​សារ​មួយ​ទៅកាន់​ម៉ាស៊ីន​មួយ​នោះ​សួរ​បញ្ជាក់ថា​ព្រម​ទទួល ឬ​បដិសេធ (អាច​ប្រើ​បាន​ចំពោះ​ម៉ាស៊ីន​ដែល​បាន​ដំឡើង និង​ដំណើរការ​កម្មវិធី​នេះ​ដូចគ្នា) តែ​បើសិនជា​ភាគី​ម្ខាង​ទៀត​មិនមាន​កម្មវិធី​នេះ​ប្រើ​ទេ លោកអ្នក​អាច​ផ្ទេរ​ឯកសារ​នោះ តាមរយៈ Web browser បាន​ដោយ​គ្រាន់តែ​វាយ​បញ្ចូល IP address។ គ្រប់​កុំព្យូទ័រ​ទាំងអស់​ដែល​បាន​ភ្ជាប់ Wi-Fi តែមួយ​ជាមួយគ្នា គេ​អាចទាក់ទង​គ្នា​បាន ដូចជា​លេង​ហ្គេម​តាម LAN បាន​ដោយ​មិនចាំបាច់​ប្រើ​ខ្សែ​ភ្ជាប់​ឡើយ។
11

បញ្ចូលអក្សរខ្មែរក្នុង Android

Web IT CAMBO-20-2-2014 copyបញ្ចូល អក្សរខ្មែរ ទៅទូរស័ព្ទ Android ដោយខ្លួនឯង
1
ប្រសិនបើលោកអ្នក​ ប្រើប្រាស់ ទូរស័ព្ទ​ដែល​បំពាក់ដោយ ប្រព័ន្ធ ប្រតិបត្តិការ Android ចាប់ពី កំនែ 4.1.2 ឡើងទៅ លោកអ្នកមិន ចាំបាច់ត្រូវ​ការ​ចំណាយប្រាក់ ដើម្បីទៅរក​ជាង​ តំឡើងពុម្ភអក្សរខ្មែរ ទៀតទេ គឺធ្វើដោយខ្លួនឯង​តែម្តង។
សូមអរគុណដល់ khmertype.com ដែលបាន​ចែករំលែក​វីដេអូ ដ៏ល្អនេះ…
ដើម្បីតំឡើងបាន សូមលោកអ្នក​អនុវត្តន៌តាម ជំហានបន្តបន្ទាប់ដូចខាងក្រោម៖
១. ត្រួតពិ​និត្យមើល កំនែ (Version) របស់ Android ដែលលោក អ្នកកំពុងប្រើ តើវាពិតជា 4.1.2 ដែររឺទេ ដោយចូលទៅកាន់ Setting » About Device រឺ About Phone » បន្ទាប់មកសូម ស្វែង រកពាក្យ Version រឺ Android Version រឺ Firmware Update
២. ប្រសិនបើ វាត្រឹមត្រូវជា 4.1.2 មែន សូមចូលទៅកាន់ Playstore ហើយ ស្វែងរកកម្មវិធី​មួយឈ្មោះថា MultiLing Keyboard ហើយធ្វើការ​Download និងបញ្ចូល។ សូមចុចទីនេះ ដើម្បី Download អក្សរខ្មែរ និង កម្មវិធី MultiLing Keyboard ដោយឥតគិតថ្លៃ
ក្រោយពេល បញ្ចូលបានបញ្ចប់ សូមចុច បិទកម្មវិធី Playstore
៣. បន្ទាប់មក សូមលោកអ្នក បញ្ចូល អក្សរខ្មែរ សូមចុចទីនេះដើម្បី Download ដោយ ឥតគិតថ្លៃ
៤. ក្រោយពេល បញ្ចូលអក្សរខ្មែរហើយ សូមចូលទៅកំណត់ភាសា ដោយចូលទៅកាន់ Setting » Display » Font Style » ជ្រើសរើសយក​ Khmer
៥. បន្ទាប់មក សូមចូលទៅកំណត់ ក្តារចុច (Keyboard) ដោយចូល ទៅកាន់ Setting » Languate and input » Default សូមជ្រើសរើស​យក Multiling Keyboard
រូបភាពនេះ បង្ហាញនៅក្នុង Facebook
បន្ទាប់មក សូមលោកអ្នកសាកល្បង ប្រើប្រាស់ ដោយចូលទៅកាន់ Search ហើយ ជ្រើសរើសយក «ភាសាខ្មែឬ» នៅលើក្តារចុច
ពេល នោះ លោកអ្នកនឹងបានឃើញ អក្សរខ្មែរ គ្រប់លក្ខណៈ មាននៅ លើទូរស័ព្ទដៃរបស់លោក ដោយមិនចាំបាច់ចំណាយ​ប្រាក់​ឡើយ សូមរីករាយទាំងអស់គ្នា…
សូមបញ្ជាក់ ដំណាក់កាលខាងលើនេះ គឺប្រើសម្រាប់តែ ទូរស័ព្ទ Samsung តែប៉ុណ្ណោះ បើលោកអ្នក​ប្រើប្រាស់ ម៉ាកផ្សេង ហើយ Android 4.1.2 ដូចគ្នា អាចនឹងខុសគ្នាបន្តិចបន្តួច តែដំនើរ ការគឺដូចគ្នា..។

ភ្ជាប់​ Internet ពី Android ទៅ​កុំព្យូទ័

Web IT CAMBO-20-2-2014 copyរបៀបភ្ជាប់​ Internet ពីទូរស័ព្ទ Android ប្រើលើ​កុំព្យូទ័រ
Router,notebook,PC,mobile phone and euro sign.
របៀបភ្ជាប់​ Internet ពីទូរស័ព្ទ Android ប្រើលើ​កុំព្យូទ័រ
ពេលខ្លះ ការប្រើអិនធើណិត នៅលើទូរស័ព្ទដៃ ដែលដើរដោយ Android ដូចជា សាមស៊ុង​ជាដើម មិនទាន់ចិត្តទេមែនទេ? ហើយការប្រើលើ​ទូរស័ព្ទ ពិតជាពិបាក និងមិន​ពេញលក្ខណៈដូច​កុំព្យូទ័រនោះទេ។
ខាងក្រោមនេះ ជាវិធីក្នុងការ​តភ្ជាប់ អិនធើណិត ពីទូរស័ព្ទ ដែលប្រើ Android ទៅប្រើប្រាស់លើ​កុំព្យូទ័រ ងាយៗ និងមិនចាំបាច់ ពិបាកក្នុងការ អូសខ្សែចុះឡើងទៀតផង។
ជំហានចាប់ផ្តើម លោកអ្នកត្រូវដឹងថា ទូរស័ព្ទលោកអ្នក បានភ្ជាប់អិនធើណិត និងដើរដោយរលូនហើយ។ បន្ទាបមកសូមលោក​អ្នក អនុវត្តន៌​តាម​ការណែនាំដូចខាងក្រោម៖

១. បច្ចេកវិទ្យានេះ ត្រូវបានគេហៅថា Techering and Protable Hotspot ប្រើសម្រាប់ ចែករំលែក ការប្រើប្រាស់ អិនធើណិត ចេញពី ទូរស័ព្ទ​ទៅកាន់ កុំព្យូទ័រ។ ដើម្បីចូលទៅកាន់​ទីនេះ លោកអ្នក ត្រូវ ចុច Setting » More Options » Techering and portable hotspot
នៅទីនេះ មាន៣ជំរើសដែលលោកអ្នកត្រូវជ្រើសរើសគឺ៖
២. Portable Wifi hotsop: បើកទីនេះ គឺទុកទូរស័ព្ទជា អ្នកផ្តល់សេវា Wifi ដោយលោកអ្នកគ្រាន់តែ បើក​ប្រព័ន្ធទទួល Wifi នៅលើកុំព្យូទ័រ ហើយចុច Connect ជាការស្រេច។ តែចំនុចនេះ លោកអ្នក ត្រូវកំណត់ឈ្មោះ និងលេខសំងាត់ ការពារកុំឲ្យអ្នកផ្សេងអាចប្រើបាន។ (សូមមើលវីដេរអូរ ពីរបៀបនៃការកំណត់ឈ្មោះ និងលេខសំងាត់)
៣. USB Techering: ប្រើសម្រាប់ភ្ជាប់​ងាយស្រួល ដោយគ្រាន់តែលោកអ្នកភ្ជាប់ខ្សែ (ឌុយ connnect) ពីទូរស័ព្ទ ទៅកាន់ប្រហោង USB នៅកុំព្យូទ័រ ហើយធីក​ក្នុងប្រអប់ បន្ទាប់រងចាំបន្តិច ដើម្បីឲ្យឧបករណ៌ពីនេះស្គាល់គ្នា ជាការស្រេច។
៤. Bluetooth Techering: ប្រើសម្រាប់ ភ្ជាប់ទៅកាន់កុំព្យូទ័រ តាមរយៈបច្ចេកវិទ្យា Bluetooth របស់ទូរស័ព្ទ និងកុំព្យូទ័រ តែចំនុចនេះ ទាមទា​ឲ្យកុំព្យូទ័ររបស់លោកអ្នក មានប្រព័ន្ធ Bluetooth និង អាចស្គាល់គ្នាជាមួយ Bluetooth របស់ទូរស័ព្ទ។ ងាយស្រួលទេ? ដូច្នេះ​លោកអ្នកមិនចាំបាច់ពិបាក​ក្នុងការប្រើលើទូរស័ព្ទទៀតទេ តែលោកអ្នកត្រូវប្រាកដថា ការប្រើនេះ គឺគិតលុយ​ធម្មតា ដូចប្រើលើ ទូរស័ព្ទដែរ ប្រើច្រើន អស់ច្រើន…
ចំណាំ៖ ការរៀបរាប់ខាងលើនេះ គឺសម្រាប់តែ​ទូរស័ព្ទស៊េរី សាមស៊ុង តែប៉ុណ្ណោះ បើម៉ាកផ្សេង អាចខុសគ្នាបន្តិចបន្តួច៕

Hack របស់ប្រព័ន្ធប្រតិបត្តិការ Android

Web IT CAMBO-20-2-2014 copyចែករំលែកកូដ hack សម្ងាត់ជាច្រើនសម្រាប់ទូរស័ព្ទ Android របស់ទូរស័ព្ទដៃ។ ទាំងនេះ Android កូដ hack នឹងជួយអ្នកក្នុងការ hack សេវា Android និងជួយអ្នកក្នុងការស្វែងយល់បន្ថែមទៀតអំពីទូរស័ព្ទ Android របស់អ្នក។
កូដ Hack គឺជាកូដសំងាត់ទាំងនោះដែលត្រូវបានលាក់ជាធម្មតាពីអ្នកប្រើសម្រាប់ការប្រើពុំត្រឹមត្រូវណាមួយនិងការកេងប្រវ័ញ្ច
IT

Secret Hacking codes for Android Mobile Phones:

1. Complete Information About your Phone *#*#4636#*#*
This code can be used to get some interesting information about your phone and battery. It shows following 4 menus on screen:
Phone information
Battery information
Battery history
Usage statistics
2. Factory data reset *#*#7780#*#*
This code can be used for a factory data reset. It’ll remove following things:
Google account settings stored in your phone
System and application data and settings
Downloaded applications
It’ll NOT remove:
Current system software and bundled application
SD card files e.g. photos, music files, etc.
Note: Once you give this code, you get a prompt screen asking you to click on “Reset phone” button. So you get a chance to cancel your operation.
3. Format Android Phone *2767*3855#
Think before you give this code. This code is used for factory format. It’ll remove all files and settings including the internal memory storage. It’ll also reinstall the phone firmware.
Note: Once you give this code, there is no way to cancel the operation unless you remove the battery from the phone. So think twice before giving this code.
4. Phone Camera Update *#*#34971539#*#*
This code is used to get information about phone camera. It shows following 4 menus:
Update camera firmware in image (Don’t try this option)
Update camera firmware in SD card
Get camera firmware version
Get firmware update count
WARNING: Never use the first option otherwise your phone camera will stop working and you’ll need to take your phone to service center to reinstall camera firmware.
5. End Call/Power *#*#7594#*#*
This one is my favorite one. This code can be used to change the “End Call / Power” button action in your phone. Be default, if you long press the button, it shows a screen asking you to select any option from Silent mode, AirPlane mode and Power off.
You can change this action using this code. You can enable direct power off on this button so you don’t need to waste your time in selecting the option.
6. File Copy for Creating Backup *#*#273283*255*663282*#*#*
This code opens a File copy screen where you can backup your media files e.g. Images, Sound, Video and Voice memo.
7. Service Mode *#*#197328640#*#*
This code can be used to enter into Service mode. You can run various tests and change settings in the service mode.
8. WLAN, GPS and Bluetooth Test Codes:
*#*#232339#*#* OR *#*#526#*#* OR *#*#528#*#* – WLAN test (Use “Menu” button to start various tests)
*#*#232338#*#* – Shows WiFi MAC address
*#*#1472365#*#* – GPS test
*#*#1575#*#* – Another GPS test
*#*#232331#*#* – Bluetooth test
*#*#232337#*# – Shows Bluetooth device address
9. Codes to get Firmware version information:
*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate
*#*#1234#*#* – PDA and Phone
*#*#1111#*#* – FTA SW Version
*#*#2222#*#* – FTA HW Version
*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number
10. Codes to launch various Factory Tests:
*#*#0283#*#* – Packet Loopback
*#*#0*#*#* - LCD test
*#*#0673#*#* OR *#*#0289#*#* – Melody test
*#*#0842#*#* – Device test (Vibration test and BackLight test)
*#*#2663#*#* – Touch screen version
*#*#2664#*#* – Touch screen test
*#*#0588#*#* – Proximity sensor test
*#*#3264#*#* – RAM version

Plants vs. Zombies​ ភាសាអង់គ្លេស

Web IT CAMBO-20-2-2014 copyទាញយក Plants vs. Zombies™ 2 សម្រាប់ Android
1ចុចទីនេះ ដើម្បីទាញយកហ្គេម Plants vs. Zombies™ 2 ជាភាសាអង់គ្លេស
វិធីធ្វើឲ្យហ្គេមដំណើរការ
-បន្ទាប់ពីទាញយកហ្គេមខាងលើហើយសូមពន្លាតវាចេញមកក្រៅតាមទូរស័ព្ទឬកុំព្យូទ័រក៏បាន
-ក្រោយពីពន្លាតរួចយើងនឹងឃើញនូវ Folder មួយដែលមានឈ្មោះ com.ea.game.pvz2_row និង APK សម្រាប់ដំឡើង ដែលមានឈ្មោះ Plants vs. Zombies™ 2.apk
-ធ្វើការចម្លង com.ea.game.pvz2_row ចូលទៅកាន់ Internal Memory Card ចូលទៅក្នុង Folder ដែលមានឈ្មោះថា Android —> obb —> com.ea.game.pvz2_row (Paste)
-ធ្វើការដំឡើង Plants vs. Zombies™ 2.apk
អបអរសាទរ! អ្នកអាចលេង Plants vs. Zombies™ 2 ជាភាសាអង់គ្លេសបានហើយ។
*ត្រូវធ្វើការផ្ដាច់ Internet ទូរស័ព្ទជាមុនសិន មុននឹងដំឡើងហ្គេមនេះ

ណែនាំបញ្ជូនទិន្នន័យ Android

លោកអ្នកទិញ Android ថ្មីចង់បញ្ជូនទិន្នន័យទាំងអស់ពីម៉ាស៊ីន Android ចាស់ទៅថ្មី។ លោកអ្នកប្រើ កម្មវិធី My Backup Pro អាចទិញក្នុងតម្លៃ 4.99 $ ទីនេះ ទិញតែម្តងអាចប្រើបានច្រើន។ លោកអ្នក ដំឡើង My Backup Pro ឡើងលើ Android ទាំងពីររួចហើយភ្ជាប់ជាមួយ Wifi អាចបញ្ជូន ទិន្នន័យគ្នាទៅវិញទៅមក។ ក្រោយពេលបិទកម្មវិធីប្រើប្រាស់ លោកអ្នកជ្រើសរើស “MIGRATE“ ប្រអប់ និងលេចឡើងជាមួយពីរជម្រើស ម៉ាស៊ីនថ្មីជ្រើសរើស “Receive to this device from another“។
ITលោកអ្នកបើកលើម៉ាស៊ីន Android ហើយជ្រើសរើស “Send from this device from another
ITពីនេះលោកអ្នកអាចជ្រើសរើស “Applications & Media” ឬ “Data
ITData” រួមមានលេខទូរស័ព្ទ bookmark សារ sms, mms ការដំឡើងប្រព័ន្ធ សម្លេងជួង playlist ចូលក្នុង “Applications & Media
ITក្រោយមកជ្រើសរើសអ្វីដែលចង់បញ្ជូនលើ My Backup Pro និងទៅដល់ Android ថ្មី។
ITWeb IT CAMBO-20-2-2014 copy

បំណែនលើ Android

ZIPme គឺជាកម្មវិធីខ្លាំងបង្កើតជា ZIP packages ដើម្បីអោយអ្នកប្រើប្រាស់អនុវត្ត ដំឡើង អោយ ឧបករណ៍លើ ROM។
1លោកអ្នកអាចដោនឡូត ដំឡើងការប្រើប្រាស់ ZIPme នៅទីនេះ ។ ZIPme អោយមើលឃើញ ដោយ ងាយ។ ដោយជ្រើសរើស + ADD អនុញ្ញាតអោយលោកអ្នក បន្ថែមកម្មវិធីប្រើប្រាស់ ទិន្នន័យ ប្រព័ន្ធ file ឬ ទម្រង់ផ្សេងជា zip flashable
1យើងជ្រើសរើស Apps ដើម្បីអនុវត្តចម្លងកម្មវិធីប្រើប្រាស់នៅលើឧបករណ៍។ នៅលើ Apps។
1ក្រោយពីបានជ្រើសរើស រួចរាល់ list ការប្រើប្រាស់នឹងលេងឡើង ចូលចុចលើ CREATE ដើម្បី អនុវត្ត។
1ជ្រើសរើសការដំឡើង ដែលបានរក្សាទុក ហើយដាក់ឈ្មោះក្នុង file លោកអ្នកអាចអនុវត្តបង្កើតវា។ ក្រោយមកចុចលើ OK ដើម្បីបញ្ចប់ការអនុវត្តន៍។
1Web IT CAMBO-20-2-2014 copy

វិធី​ Crack Pattern Lock របស់ Android

មាន​អ្នក​ប្រើ​ប្រាស់​ Android មួយ​ចំនួន​គាត់​ចង់​បិទ​ Pattern Lock នៅ​ក្នុង​ទូរស័ព្ទ​ឬ Tablet ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Android ។ ដូច្នេះ​ថ្ងៃ​នេះ​ខ្ញុំ​នឹង​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​អំពី​វិធីសាស្ត្រ​នៅ​ក្នុង​ការ​ Crack Android Pattern Lock ដូច​ខាង​ក្រោម៖
1

វិធី​សាស្ត្រ​ទី ១
. អ្នក​ត្រូវ​ភ្ជាប់​ទូរស័ព្ទ , Tablet ឬ​ឧបករណ៍​របស់​អ្នក​ជាមួយ​នឹង​កុំព្យូទ័រ​តាម​រយៈ​ខ្សែ​ USB Cable
. បន្ទាប់​មក​អ្នក​ត្រូវ​ចូល​ទៅ​កាន់ Command Prompt រួច​វាយ​កូដ​ខាង​ក្រោម​ចូល៖
adb shell
cd /data/data/com.android.providers.settings/databases
sqlite3 settings.db
update system set value=0 where name=’lock_pattern_autolock’;
update system set value=0 where name=’lockscreen.lockedoutpermanently’;
.quit
1
. Reboot ទូរស័ព្ទ​របស់​អ្នក។
. ឥឡូវ​នេះ​អ្នក​អាច​ដោះ​សោរ​ទូរស័ព្ទ​របស់​អ្នក​ ទៅ​តាម​ Pattern Lock ណា​មួយ​ដែល​អ្នក​ចង់​បាន​យ៉ាង​ងាយ​ស្រួល។
វិធី​សាស្ត្រ​ទី ២
ប្រសិន​បើ​កូដ​ខាង​លើ​មិន​ដំណើរ​ការ​ លោក​អ្នក​អាច​សាក​ល្បង​ជាមួយ​កូដ​ខាង​ក្រោម​៖
adb shell rm /data/system/gesture.key
. Run Code ក្នុង​វិធី​ទី​១
. Reboot ម៉ាស៊ីន
. Run Code ក្នុង​វិធី​ទី​២ នេះ
1
៤. Reboot ម៉ាស៊ីន​ម្ដង​ទៀត។
ការ​ Crack Pattern Lock នេះ​បាន​សាក​ល្បង​ជាមួយ gingerbread,ice cream sandwich and jelly bean ។ ហើយ​ខ្ញុំ​ក៏​មិន​ប្រាកដ​ថា​ អាច​ធ្វើ​បាន​គ្រប់ Device នោះ​ដែរ។
ទាញយក Source Code
សូម​មើល​ការ​សាក​ល្បង​នៅ​ក្នុង​វីដេអូ

បំណែនទិន្នន័យ Android ដោយ ES File Explorer

កម្មវិធី ZIP គឺជាទម្រង់ដែលតែងតែប្រើជាញឹកញាប់និងពេញនិយមបំផុត។ ប៉ុន្តែកម្មវិធីសម្រាប់ Android ប្រើជាមួយ ES File Explorer។
ITប្រសិនបើកំពុងប្រើប្រាស់ ES File Explorer នោះនិងមើលការណែនាំខាងក្រោម
ជំហានទី១ : បើក ES File Explorer ទាញទីតាំងទិន្នន័យបំណែន
ជំហានទី២​ : បន្ទាប់មកទៀត ចូរចុចជ្រើសរើស file ពី Directory ដែលចង់បំណែន ក្រោយមកចុចលើ More > Compress។
ITជំហានទី៣: ដាក់ឈ្មោះ បំណែន និងដាក់លេខសម្ងាត់ រួចហើយចុចលើ OK
IT

Google Translate សម្រាប់​ Android

កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ ក្រុមហ៊ុន Google ទើប​តែ​បាន​ធ្វើ​ការ​ប្រកាស​ចេញ​​នូវ​កម្មវិធី Google Translate សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android ថ្មី​ដែល​អាច​ដំណើរការ​ដោយ​មិន​ចាំបាច់​មាន​អ៊ីនធឺណិត (offline) ហើយ​សម្រាប់​កម្មវិធី​នេះ​គឺ​​មាន​សមត្ថភាព​អាច​ធ្វើ​ការ​បក​ប្រែ​​ភាសា​បាន​ចំនួន ៥០​ ផ្សេងៗ​គ្នា ។
1សម្រាប់​កម្មវិធី Google Translate ថ្មី​គឺ​អាច​ដំណើរការ​បាន​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​មាន​​កំណែ​​​ចាប់​ពី Android 2.3 Gingerbread ឡើង​ទៅ ហើយ​សម្រាប់​ភាសា​គឺ​អាច​ dowload បាន​តាម​​រយៈ menu “Offine language” ដែល​មាន​នៅ​លើ​កម្មវិធី ។ ​
1បម្រាម៖ ​សម្រាប់​ការ​ download ភាសា​​​ដាក់​ទៅ​ក្នុង​ទូរស័ព្ទ​គឺ​អាច​នឹង​​​ចំណាយ​ទំហំ​​អង្គ​ផ្ទុក​ ទិន្នន័យ​ជាប់​ម៉ាស៊ីន​ធំ​បន្តិច ដូច្នេះ​​​​សូម​​​អ្នក​គួរ​​គិត​ឲ្យ​បាន​ច្បាស់​ជា​មុន​សិន​ទើប​ download ជា​ក្រោយ ។ ​យ៉ាង​ណា​មិញ​​​​​នៅ​ពេល​​ដំឡើង​រួច​កម្មវិធី Google Translate នឹង​មាន​ភាសា​ចំនួន​ពីរ​សម្រាប់​ឲ្យ​ជ្រើស​រើស​ដើម្បី​ប្រើ​នៅ​លើ​កម្មវិធី​ ​គឺ​ ភាសា​ អង់គ្លេស និង​ អាល្លឺម៉ង់​ ​ហើយ​ចំពោះ​​​​ទំហំ​កម្មវិធី​ដែល​នឹង​ត្រូវ​​ផ្ទុក​​នៅ​លើ​ម៉ាស៊ីន​នោះ​គឺ​ មាន​ទំហំ 280BM ។
សូម​បញ្ជាក់​ថា សម្រាប់​កម្មវិធី Google Translate ​ថ្មី​​គឺ​​នឹង​ត្រូវ​​ប្រើ​ដោយ​មាន​កំណត់​បន្តិច​សម្រាប់​ការ​ប្រើ​ដោយ​ គ្មាន​អ៊ីនធឺណិត មាន​ន័យ​ថា​ គេ​អាច​ប្រើ​បាន​តែ​ជា​មួយ​នឹង​​​អក្សរ​ (Text ) ប៉ុណ្ណោះ ដោយ​ឡែក​សម្រាប់ voice translation (បក​ប្រែ​តាម​រយៈ​សំឡេង​) និង image translation​ (បក​ប្រែ​តាម​រយៈ​រូប​ភាព​) គឺ​មិន​អាច​ដំណើរការ​ដោយ​គ្មាន​អ៊ីនធឺណិត​នោះ​ទេ ៕

ដំឡើង Android លើ Windows

Android គឺ​ជាប្រភេទកូដ​ចំហ (Open Source) សម្រាប់​​ប្រព័ន្ធ​ដំណើរ​ការ​ទូរស័ព្ទ​ដៃ ដែល​មានន័យ​ថា លោកអ្នក​អាច​ចូល​ទៅ​កាន់​កូដ​នៃ​ប្រព័ន្ធ​ទាំងមូល​ដោយ​សេរីបាន ដែល​ខុសពី​ប្រភេទ​ Close Source លោកអ្នក​មិនអាច​មាន​សិទ្ធិឡើយ ដូចជា Windows OS ជាដើម ។
1Android អាច​ដំណើរការ​យ៉ាង​ងាយ​នៅលើ Windows PC ហើយ​ថែម​ទាំង​ងាយ​ស្រួល​ក្នុងការ​ទាញ​យក​ឧបករណ៍​ជំនួយ​បន្ថែម ឲ្យ​វាដំណើរ​ការ​កាន់តែ​ប្រសើរ​ផងដែរ ។
បញ្ជាក់៖ ​ដំណើរ​ការ​ជាមួយ Android 4.2.2 JellyBean ដោយ​ប្រើ 64-bit Android SDK Bundle ដំណើរ​ការ​លើ Windows 8 ប៉ុន្តែ​លោកអ្នក​ក៏អាច​ប្រើប្រាស់​ការអនុវត្តន៍​នេះសម្រាប់​ជំនាន់​ថ្មីជាង​នេះ​បាន ដូចជា Android 4.4 ក៏បានដែរ ។

តម្រូវការដំឡើង

  • Windows PC: លោកអ្នក​ត្រូវ​មានកុំព្យូទ័រ​ដែល​ដំណើរ​ការ​ជាមួយ Windows XP ឬ Vista, 7, 8 ។
  • Java: Java 6 ឬ ជំនាន់ក្រោយ​នេះ ព្រោះ​វាត្រូវ​បាន​ទាម​ទារដោយ​ Android SDK Bundle ។ បើ​មិន​ដំឡើង Java ទេ នោះ​មិនអាច​ដំណើរការ Android SDK បានឡើយ ។
  • Android SDK Bundle: សូម​ទាញ​យក​ជំនាន់​ចុងក្រោយ Android SDK bundle ហើយ​ពន្លា​វា នោះ​លោកអ្នក​នឹង​ទទួល​បាន Folder ឈ្មោះ adt-bundle-windows-…​ សូម​កំណត់​ឈ្មោះ Folder នោះជា “Android SDK Folder” វិញ ដើម្បី​ឲ្យ​ងាយ​ចំណាំ ។ ក្នង​នោះទៀត​មាន Folder ពីរទៀតឈ្មោះ “eclipse” និង “sdk” ហើយ​នឹង File មួយ​ឈ្មោះថា “SDK Manager.exe” ។
1Android SDK packages: សូម ​ដំណើរការ​ “SDK Manager.exe” ពី​ក្នុង Folder Android SDK ។ សូម​ចុច​ធីកលើ “Android 4.2.2 (API 17)” នៅ​ក្នុង SDK Manager វាសំខាន់​សម្រាប់ SDK packages ក្នុងការ​ដំណើរ​ការ Android នៅ​លើ Windows ។
1ណាំ: លោកអ្នក​អាច​ជ្រើស​រើស​ Package ណាដែល​ត្រូវ​ការ សូម​កុំធីក​យកមទាំងអស់ ដែលអាច​នាំ​ឲ្យ​លោកអ្នក​ទាញ​យក File ដែល​ទំហំ​កាន់​តែធំ​មេកាបៃ ។
  • SDK Platform
  • ARM EABI v7a System Image
  • Google APIs.
បន្ទាប់មក​សូម​ចុច​លើ Install packages… ដើម្បី​ទាញយក Package ដែល​ត្រូវការ​ ។

បង្កើត និង​ដំណើរ​ការ Android Virtual Device

តោះ! ចាប់​ផ្តើម​បង្កើត និង​ដំណើរ​ការ Android Virtual Device ដែល​នឹង​ដំណើរ​ការ​ដូច​ Android លើ​ទូរស័ព្ទ​ដូច្នោះដែរ ។
សូម​ដំណើរ​ការ “SDK Manager.exe” ពី Android SDK Folder ហើយចូល​ទៅកាន់ Tools > Manage AVDs នោះ Android Virtual Device Manager នឹង​បើក​ចេញ​មក ។
1សូម​ចុចលើប៊ូតុង New… លោកអ្នក​នឹងឃើញ Create new Android Virtual Device (AVD) ចេញមក សូម Configure AVD តាម​គំរូ​ខាងក្រោម៖
1ដើម្បី​អាច​ចាប់​ផ្តើម​ដំណើរ​ការបាន សូម​ចុចលើ AVD ដែល​បាន​បង្កើតនៅ​ក្នុង AVD Manager ហើយ​ចុច​លើ Start បន្ទាប់​មក Launch សូម​រង់ចាំវា​ដំណើរ​ការ​បន្តិច (អាច​ចំណាយពេល​យូរ​បន្តិច​ ពេលដំណើរ​ការ​ដំបូង) ។
1ជាចុងក្រោយ លោកអ្នក​នឹង​ទទួលបាន Android ជាលក្ខណៈ Virtualize ដែល​ដំណើរ​ការ​លើ Windows បាន ។ សូម​សាកល្បង​ Android ជំនាន់​ចុងក្រោយ Kitkat 4.4.2។
11


ដំឡើង Android ក្នុង VirtualBox

1តាមពិតទៅ កម្មវិធី Android x86 គឺអាចតម្លើងនៅលើ Netbooks បានហើយអ្នកក៏ អាចតម្លើង វានៅលើ VirtualBox របស់ប្រព័ន្ធប្រតិបត្តិការរបស់អ្នកផងដែរ ។ជាតំបូងសូមអ្នកចូលទៅទាញ យកកម្មវិធី VitualBox និង Android –x86 IOS តាម Link នៅខាងក្រោម ។
– Link សម្រាប់ទាញយក VitualBox: https://www.virtualbox.org/wiki/Downloads- Link សម្រាប់ទាញយក Android –x86 IOS: https://code.google.com/p/android-x86/downloads/list
ការបង្កើត Android នៅលើ Virtual Machine ជាតំបូងសូមតម្លើងកម្មវិធី VirtualBox រួចចុចប៊ូតុង New ដើម្បីបង្កើត New Virtual Machine ។
តំរូវការ៖
ប្រព័ន្ធដំណើរការៈ Linux – Linux 2.6
ទំហំអង្គចងចាំៈ 512 MB
ទំហំថាសរឹងៈ 3GB
1បន្ទាប់មក សូមចុច Power on នៅលើកម្មវិធី VirtualBox របស់អ្នក ។ បន្ទាប់មកសូមរើសយកពាក្យ Installation ហើយចុច Enter ។
1យើងក៏ត្រូវការបង្កើត Partition សម្រាប់ប្រព័ន្ធ Android នេះផងដែរដោយជ្រើសរើសយក Create/ Modify partitions ហើយចុច Enter ។
1ប្រើ Arrow Key ដើម្បីរើសយកពាក្យ New សម្រាប់បង្កើត New Partition រួចចុច Enter។
1បន្ទាប់មកទៀត សូមចុចយកជម្រើស Primary ហើយចុច Enter ។
1បន្ទាប់មក វានឹង ជម្រើស Bootable រួចសូមចុច Enter ដើម្បីបង្កើត Partition Bootable ។ រួចសូមជ្រើសរើស Write ហើយចុច Enter រួចវាយពាក្យថា Yes ហើយ Enter ម្តងទៀត ។
1បន្ទាប់មកចុច Quite ដើម្បីចូលទៅកាន់ទីតាំង Choose Partition ។ ពេលនេះ អ្នកនឹងទទួលបាន Partition មួយដែលអ្នកបានបង្កើតរួច ។ សូមធ្វើការជ្រើសរើស Partition ហើយចុច Enter ដើម្បីតម្លើងកម្មវិធី Android នៅលើវា ។
1សូមជ្រើសរើស ext3 file system ហើយចុច Yes ដើម្បី Format File Partition ។
1បន្ទាប់មកសូមចុច Yes ដើម្បីតម្លើង GRUB bootloader រួចរើសយក Yes ដើម្បីតម្លើង ។
1នៅពេលដែលអ្នកដំណើរការរួចរាល់ហើយ សូមចុច Romove the ISO file និងធ្វើការ Reboot កម្មវិធី Virtual machine របស់អ្នក ។
1Android ក៏ Boot ម៉ាស៊ីនមកដូចជាប្រព័ន្ធប្រតិបត្តិការដទៃទៀតដែរនៅលើ VirtualBox ។
1ប្រសិនបើ Mouse Cursor របស់អ្នកមិនស្ថិតនៅក្នុង Virtual Machine នោះទេ សូមចុចនៅលើ Machine Menu ហើយរើសយកពាក្យ Disable Mouse Integration ។
1នៅពេលនេះ អ្នកអាចប្រើប្រព័ន្ធប្រតិបត្តិការ Android នៅលើ VirtualBox បានហើយ ។
1

0 comments:

Post a Comment